Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ​ថ្មី​៖ អ្នកជិះ​ម៉ូតូ អត់​ពាក់មួក​សុវត្ថិភាព​ពិន័យ​៦​ម៉ឺន​រៀល អ្នកបើកបរ​ឆាប​គេ​ពិន័យ​១០​ម៉ឺន​រៀល ឬ​ឯ​អ្នក​បើកឡាន​និយាយ​ទូរស័ព្ទ ពិន័យ​៨​ម៉ឺន​រៀល​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ដោយ​ធ្វើការ​កែសម្រួល​នូវ​អនុក្រឹត្យ ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ អនុក្រឹត្យ​ថ្មី​ក្នុងការ​ពិន័យ​អំពើ​ល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​សម្លាប់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ក្នុង​មួយថ្ងៃ ជា​មធ្យម​ប្រមាណ ៥​នាក់​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០២០​ថា អនុក្រឹត្យ​ថ្មី​នេះ បាន​កែប្រែ​នូវ​មាត្រា​មួយចំនួន ដូចជា​៖ មាត្រា​៦ មាត្រា​៧ មាត្រា​១០ មាត្រា​១១ មាត្រា​១២ មាត្រា​១៣ មាត្រា​១៤ និង​មាត្រា​១៥ នៅក្នុង​ជំពូក​ទី​៣ ពាក់ព័ន្ធ​បទល្មើស និង​ចំនួន​ទឹកប្រាក់​ត្រូវ​ពិន័យ នៃ​អនុក្រឹត្យ​លេខ​៤៤ អនក្រ បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។​

​អនុក្រឹត្យ​ថ្មី​នេះ ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០២០ ធ្វើឡើង​តាម​សំណើរ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវគេ​មើលឃើញថា មានការ​ដាក់ពិន័យ​ធ្ងន់​ជាង​មុន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ត្រង់ចំណុច​និយាយ​អំពី​អំពើ​ល្មើស និង​ចំនួន​ទឹកប្រាក់ ត្រូវ​ពិន័យ​អន្តរការណ៍ បាន​ចែងថា​ត្រូវ​ពិន័យ​ប្រាក់ ចំនួន​ប្រាំមួយ​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ម៉ូតូ អ្នករួមដំណើរ ព្រមទាំង​កុមារ​អាយុ​៣​ឆ្នាំ​ឡើងទៅ បើ​មិន​ពាក់មួក​សុវត្ថិភាព ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ​។ ចំពោះ​អ្នកបើករថយន្ត ដែល​ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​វិញ ត្រូវ​ពិន័យ​ប្រាក់​៨​ម៉ឺន​រៀល​។ ចំពោះ​អ្នកបើកបរ​បង្ហោះ ចុះឡើង ឆាប ឬ​គៀរ​គេ ពិន័យ​១០​ម៉ឺន​រៀ​។​

​ដើម្បី​ការពារ​អាយុជីវិត និង​លើកកម្ពស់​សុជីវធម៌ ពេលធ្វើ​ដំណើរ សូម​អាន​អនុក្រឹត្យ​ថ្មី របស់​រាជរដ្ឋាភិបាល ៖​

spot_img
×