Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ក្នុង​១​ថ្ងៃ អ៊ីតាលី​មាន​អ្នកស្លាប់ពី Covid-19 ​ជិត ៥០០ នាក់ មិន​ធ្លាប់មាន​ពីមុនមក ខណៈ​ចិន​មាន​កំណត់​ត្រា​ខ្ពស់​​បំផុត​ត្រឹម១៥០នាក់ប៉ុណ្ណោះ

spot_img

​ប្រទេស​អ៊ីតាលី​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​វីរុស​ផ្លូវការ​ខ្ពស់បំផុត ក្នុង​រយៈពេល​មួយថ្ងៃ ចាប់តាំងពី​ករណី​ដំបូង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំមុន (២០១៩)​។​

​កាលពី​ថ្ងៃ​ពុធ ប្រទេស​នេះ​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៤៧៥ នាក់ ពី Covid-19 គឺ​មួយថ្ងៃ​បន្ទាប់ពី​គេ​មើលទៅ​ដូចជា​ការឆ្លង​វីរុស​នេះ​នៅ​អ៊ីតាលី​បានចាប់ផ្តើម​ថមថយ​។​

​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​របស់​ប្រទេស​អ៊ីតាលី​បានប្រកាសថា ករណី​ថ្មី​នៃ Covid-19 មាន​ចំនួន ៤.២០៧ ករណី ដែល​ចំនួន​នេះ​កើនឡើង​ពី ៣១.៥០៦ ដល់ ៣៥.៧១៣ ។​

​តួលេខ​ថ្ងៃនេះ​មានន័យថា ចំនួន​ប្រជាជន​នៅ​ប្រទេស​អ៊ីតាលី​ដែល​ត្រូវ​ឆ្លង​ជំងឺ​នេះ​មាន ៣៥.៧១៣ នាក់ ក្នុងចំណោម​អ្នកជំងឺ ៤.០២៥ នាក់ បានជា​សះស្បើយ និង ២,៩៧៨ នាក់​បាន​ស្លាប់​។​

​ការឆ្លង​វីរុស​កូ​វីដ ១៩ នៅ​អ៊ីតាលី បាន​ថយចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​ប្រទេស​នេះ​បាន​ចាត់វិធានការ​ដាក់​ដាច់​ដោយឡែក​ពីគ្នា ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស​ជំងឺ​។

ចំនួនដ៏ខ្ពស់នេះ ត្រូវបានគេចាត់ទុកថា គឺខុស​គ្នា​ទ្វេ​ដង ​បើ​ធៀប​នឹង​ប្រទេស​ចិន ដែលកាល​ពី​ពេល​ផ្ទុះ​ឡើង​វីរុស​ដល់​ចំណុច​ខ្លាំង​បំផុត អ្នក​ស្លាប់​ឡើង​ដល់ ១៥០​នាក់​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ dailymail)​

spot_img
×