Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យុ​ស្ត្រី FM102 MHz ប្រឈម​នឹង​ការបិទ ប្រសិនបើ​នៅ​បន្ត​ជួល​ហ្វ្រេ​កង់​ស៍ ទៅឱ្យ​អ្នកដទៃ​ធ្វើ​អាជីវកម្ម , ក្រសួង​ព័ត៌មាន​ឲ្យ​សុំច្បាប់​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ កាលពី​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ បានចេញ​ព្រមាន​ដល់ លោកស្រី ជា ស៊ុន​ដា​ណែ​ត នាយិកា​ស្ថានីយ​វិទ្យុ​ស្ត្រី FM102 MHz ឲ្យ​បញ្ឈប់​ការជួល​ហ្វ្រេ​កង់​ស៍​វិទ្យុ FM102 MHz នៅ​រាជធានី​ភ្នំពេញ និង​ហ្វ្រេ​កង់​ស៍​វិទ្យុ​ផ្សាយ​បន្ត​នៅតាម​ខេត្ត​នានា ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​។

​បើតាម​ក្នុង​ប្រកាស​ព័ត៌មាន​ដដែល​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​បានផ្តល់​ហ្វ្រេ​កង់​ស៍​វិទ្យុ​FM102 MHz ឲ្យ​លោកស្រី​ប្រើប្រាស់​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​លោកស្រី​បាន​យក​ហ្វ្រេ​កង់​ស៍​វិទ្យុ​FM102 MHz និង​ហ្វ្រេ​កង់​ស៍​វិទ្យុ​ផ្សាយ​បន្ត​នៅតាម​ខេត្ត​ទៅ​ជួល​បន្ត​ដោយ​បំពាន​លើ​ប្រកាស​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ឲ្យ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពី​ក្រសួង​ព័ត៌មាន ក្នុងករណី​ជួល​ហ្វ្រេ​កង់​ស៍​វិទ្យុ​FM102 MHz ទៅ​ឲ្យ​អ្នកដទៃ​ធ្វើ​អាជីវកម្ម​។​

​ក្រសួង​ព័ត៌មាន បាន​ណែនាំ​ថា ដើម្បី​បំពេញ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ប្រសិនបើ​លោកស្រី ជា ស៊ុន​ដា​ណែ​ត ចង់​ជួល​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ​FM102 MHz បន្តទៀត ត្រូវបំពេញ សំណុំបែបបទ ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជាមុនសិន ហើយ​ក្រសួង​ព័ត៌មាន​ទុកពេល​ឲ្យ​ពីរ​សប្តាហ៍ ដើម្បី​ឲ្យ​លោកស្រី​បំពេញ​សំណុំបែបបទ​ស្នើសុំ​ការអនុញ្ញាត​ជួល​ហ្វ្រេ​កង់​ស៍ បើ​ក្នុងករណី​នៅតែ​បំពាន​លើ​សេចក្តីជូនដំណឹង​នេះ ក្រសួង​នឹង​ដកហូត​ប្រកាស ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​វិទ្យុ​ស្ត្រី FM102 MHz នេះ​វិញ​ជា​ស្ថាពរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​តែម្តង៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×