Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ចាត់វិធានការ​ជាបន្ទាន់ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នា ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីណែនាំ ការចាត់វិធានការ​ជាប​ន្ទា​ន់ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​សេចក្តីណែនាំ ការចាត់វិធានការ​ជាប​ន្ទា​ន់ ដូចជា​៖

១-​គ្រប់​កងឯកភាព​ត្រូវ​អប់រំ​ដល់​យោធិន​ក្រោម​ឱវាទ ក្រុមគ្រួសារ និង​ប្រជាជន​ឱ្យបាន​យល់ដឹង​អំពី​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត កូ​
​វីដ​-១៩ និង​ដាក់ចេញ​វិធានការ​ការពារ ទប់ស្កាត់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។

២-​ដើម្បី​ចូលរួម​បង្ការ ការពារ ទប់ស្កាត់ គ្រប់​អង្គភាព​ត្រូវ​កាត់បន្ថយ​ការជួបជុំ ឬ​ប្រជុំគ្នា​ចាប់ពី​ចំនួន​៣០ នាក់​ឡើងទៅ លើកលែង​ក្នុងករណី​ចាំបាច់​ត្រូវ​រក្សា​គំលាត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ចម្ងាយ ១.៥ ម៉ែត្រ ទៅ ២ ម៉ែត្រ យ៉ាងតិច​។​

៣-​ពង្រឹងស្មារតី​ដល់​យោធិន​ជំនាញ​គ្រប់​ថ្នាក់​ឱ្យ​រឹងមាំ ម្ចាស់ការ ត្រៀមខ្លួន​ជាស្រេច​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ តាម​បទបញ្ជា​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​។​

៤-​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល កុំឱ្យ​មាន​ជំងឺ​ភ័យខ្លាច​ហួសហេតុ ជំងឺ​រើសអើង រក្សា​អនាម័យ​ល្អ រស់នៅ​ស្អាត ផឹក​ស្អាត និង​ហូប​ស្អាត​។​

៥-​ច្រកចេញចូល​បន្ទាយ​ស្នាក់នៅ កន្លែងធ្វើការ កន្លែង​ហូបចុក សាលា វិទ្យាស្ថាន​ហ្វឹកហ្វឺន ត្រូវមាន​ការត្រួតពិនិត្យ​សុខភាព និង​លាង​សំអាត​ដៃ​គ្រប់ពេល​។​

៦-​កងឯកភាព សាលា និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​នានា មិនត្រូវ​អនុញ្ញាតឱ្យ​សិក្ខាកាម​ចេញ​ក្រៅ បរិវេណ​សាលា និង​កងឯកភាព​ជាប​ណ្តោះ​អាសន្ន លើកលែង​តែមាន​ករណី​ពិសេស​ណាមួយ ហើយ​ពេល ចូលមក​វិញ​ត្រូវមាន​ការត្រួតពិនិត្យ​។​

៧-​ត្រូវ​ចូលរួម​ទប់ស្កាត់​រាល់​ការបំភិតបំភ័យ​គ្រប់​រូបភាព តាមរយៈ​ការ​បំផុស​ព័ត៌មាន​តាម​បណ្តាញ សង្គម និង​ប្រភព​ផ្សេងៗ​ដែល​បំ​ភ្លើ​ស​ការពិត ធ្វើឱ្យ​ជះឥទ្ធិពល​ដល់​សង្គម និង​សតិអារម្មណ៍​ក្នុង​ជួរ​កងទ័ព​។​

៨-​ក្នុងករណី​ពិនិត្យឃើញ​មាន​យោធិន​កើតរោគ​សញ្ញា សង្ស័យ​ពាក់ព័ន្ធ​ជំងឺ កូ​វីដ​-១៩ ត្រូវបញ្ជូន​យោធិន​នោះ​ទៅកាន់​មន្ទីរពេទ្យ ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​៕ ដោយ​៖​កូ​ឡាប​


spot_img
×