Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមទោស​សាច់ញាតិ ខ្ជិល​គិត​ច្រើន អូន​សែន​ព្រាន​ហើយ មិនមែន​ស្រុក​ខ្មែរ​រំសាយ​តែ​គូ​អូន​ណា សំណាងចេះមានរូប Pre-Wedding កុំអីអត់ស្គាល់ជាតិកូនក្រមុំ​….

spot_img

​តាម​សេចក្តីជូនដំណឹង របស់​ក្រសួងសុខាភិបាល​កម្ពុជា នោះ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​រហូតដល់ ៣៥ ករណី ។ ការធ្វើ​តេស្ត​រកឃើញ​ឆ្លង​កូ​វីដ​១៩ ភាគច្រើន គឺជា​ខ្មែរ​អ៊ីស្លាម ដែល​បាន​វិល ត្រឡប់​មកពី​ពិធីបុណ្យ​សាសនា​នៅឯ​ប្រទេស​ម៉ាឡេស៊ី និង​ព្រមទាំង​ជន​ជា​បរទេស​មួយចំនួនទៀត​ផងដែរ​។​

​ជាមួយ​ការព្រួយបារម្ភ​នេះ រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខ​ភិ​បាល បាន​មាន​វិធានការ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩ ដោយ​ក្នុងនោះ​តាមរយៈ​ការបិទ​សាលារៀន​វ៉ា​កង​មិន​ពេល​កំណត់ ផ្អាក​ការបើក​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និង​ទីកន្លែង​ប្រមូលផ្តុំ​សប្បាយ​មួយចំនួនទៀត នៅ​ទូទាំងប្រទេស ។​

​ភ្ជាប់​នឹង​វិធានការ​ទប់ស្កាត់​ខាងលើនេះ គេ​សង្កេតឃើញថា កម្ម​ពិធីមង្គលការ​មួយចំនួន ក៏ត្រូវ​បានប្រកាស​លើក​ពេល​ផងដែរ ព្រោះតែ​ព្រួយបារម្ភ​ភ្ញៀវ​ពុំ​មក​ចូលរួម ខ្លាច​ឆ្លង​វីរុស Covid-19 ។ ជាក់ស្តែង ដូចជា​មង្គលការ​ប៉ុន្មាន​រោង​កាលពី​យប់មិញ​នេះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​ឲ្យ​ដឹងថា គឺ​ស្ងាត់​ភ្ញៀវ​ឈឹង​តែម្តង ដែល​ធ្វើ​ឲ្យ​ម្ចាស់​ដើមការ​បាន​ត្រឹម​ទឹកមុខ​ស្រពោន​បាយទឹក​លែង​ឆ្ងាញ់ ។​

​ដោយឡែក ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈគូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​បានប្រកាសថា​មិន​លើក​ថ្ងៃ​ពិធីមង្គលការ​ទេ ប៉ុន្តែ ប្រែ​មកជា​ធ្វើ​ពិធី​សែន​វិញ ត្រឹម​ត្រឹម​ម៉ែ​ពុក តា​យាយ អ៊ុំ​ពូ​មីង មាន់​១​គូ ទា​១​គូ ផ្លែ​ឈើ៥​គូ បាយ​សម្ល​១​តុ ក៏​ពួកគាត់​អាច​កសាង​គ្រួសារ​តូច​មួយ​នេះ​បានដែរ ចាំ​ដល់ Covid-19 រសាយ​បាត់ ចាំ​គិត​ធ្វើ​ខួបអាពាហ៍ពិពាហ៍​ជាថ្មី ក៏​មិន​ហួសពេល​​ ។​

​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ YaYa Darling បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​មួយ​ជាតិ​ការ​ម្ដង មិនគួរណា​ជួប​បញ្ហា​បែបនេះ​សោះ​មេ​ី​ល​ទៅ ក្បាលជ្រូក​១ មាន់​១​គូរ ទា​១​គូរ ផ្លែ​ឈេ​ី​៥​គូរ បាយ​សម្ល​១​តុ សំពះ​មេបា សែនដូនតា​ជាការ​ស្រេច​។​ពេលនេះ​អ្វីដែល​ត្រូវ​គិត​គឺ សេដ្ឋកិច្ច​គ្រួសារ បញ្ហា​ធនាគា ផ្ទះជួល លក់ដូរ​អត់​ដាច់ អត់​អី​ស៊ី ទេ​ី​ប​សំខាន់ ហេង​ដែរ ចេះ​មាន​រូបថត pre-wedding កុំ​អី​អត់​ស្គាល់​ជាតិ​កូនក្រមុំ​និង​គេ​សូមទោស​សាច់ញាតិ អូន​សែនព្រេន​ហេ​ី​យ​

​ចាំ​ឆ្នាំក្រោយ​ធ្វេ​ី​ខួបអាពាហ៍ពិពាហ៍ ចាំ​ដាក់អោយ​អស់ដៃ មាន​ត្រឹម​ម៉ែ​ពុក តា​យាយ អ៊ុំ​ពូ​មីង ក៏​អូន​អាច​កសាង​គ្រួសារ​តូច​មួយ​នេះ​បានដែរ​។ សែន​ហេ​ី​យ​រៀប​គម្រោង​យក​កូន​ហ្មង ខ្ជិល​គិត មិនមែន​ស្រុក​ខ្មែរ​រំសាយ​តែ​គូរ​អូន​ណា គូរ​គេ​ក៏​រំសាយ​ដែរ​» ៕​

អត្ថបទ៖ លឹម ហុង

spot_img
×