Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! តារា​កំប្លែង​ថៃ​លោក Mum Jokmok សម្រុក​ទិញ​ស្បៀង​យ៉ាងច្រើន ដើម្បី​បំរុង​ទុក ខណៈ​រដ្ឋាភិបាល​ណែនាំ​ឲ្យ​នៅផ្ទះ​រៀងៗ​ខ្លួន ដើម្បី​គេច​ពី​វី​រ៉ុ​ស​កូ​វីដ​១៩ (វីដេអូ)

spot_img

​អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ប្រទេស​ថៃ បានប្រកាសថា មាន​ករណី​ឆ្លង​វីរុស Covid-19 ចំនួន ៦០ ករណី​ដែល​ត្រូវបាន​បញ្ជាក់​ថ្មីៗ​នេះ​។ ៤៣ នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនោះ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ពហុ​កីឡដ្ឋាន​ប្រដាល់ កន្លែង​កម្សាន្ត និង​ពិធី​សាសនា​។ ករណី​ចុង​ក្រោយនេះ​គឺជា​ចំនួន​ករណី​ថ្មី​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល ២៤ ម៉ោង ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់ ២៧២ នាក់​។ ក្នុងនោះ​មនុស្ស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​បាន​ស្លាប់​។​

​ស្រប​ពេលដែល​វីរុស​កូ​វីដ ១៩ នេះ​កំពុង​បន្ត​កើនឡើង រាជរដ្ឋាភិបាល​ថៃ ក៏​ដូច​ក្រសួង​ពាក់ព័ន្ធ បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ពុំមាន​ការចាំបាច់ គួរ​ផ្អាក​ទៅកាន់​ទីកន្លែង​សាធារណៈ​មួយរយៈ​សិន ដើម្បី​បង្ការ​ឆ្លង​ជំងឺឆ្លង​នេះ ។ ហើយ​កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ថៃ ក៏​បានចេញ​បទបញ្ជា​ឲ្យ​បទ​កន្លែង​កម្សាន្ត​ល្បីៗ ហាង​ម៉ាស្សា ខារ៉ាអូខេ ហើយ​សូម្បី​ស​ង្វៀង​ប្រដាល់ និង​ជល់​មាន់ ។​

​ដោយឡែក ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឃើញ​តារា​កំប្លែង​តារា​កំប្លែង​ដ៏​ល្បី​ថៃ Mum Jokmok ក្នុង​រឿង «​កែង​ឆេះ​ជង្គង់​ហោះ​» និង​ក៏​ដូច «​អង្គរក្ស​មុខខ្មូត​» បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ជាមួយនឹង​គ្រឿង​ប្រដាប់ប្រដា​បរិភោគ​ផ្ទុក​ពេញ​គូទ​ឡាន​របស់គាត់​តែម្តង ក្នុង​មានដូចជា​៖ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា អំ​ប៊​ល ស្ករ ប៊ីចេង ពង​ទា អង្គរ ។​ល​។ ដើម្បី​បំរុង​ទុក​ក្នុងអំឡុងពេល​វីរុស​កូ​វីដ​១៩​កំពុង​ផ្ទុះ ។​

​លោក​បាន​និយាយថា មិន​ត្រឹមតែ​គ្រឿងទេស​ទេ លោក​ក៏បាន​ធ្វើ​ម្ហូប​ដែល​អាច​កម្តៅ និង រក្សាទុក​បានយូរ​ថ្ងៃ​ផងដែរ ព្រោះ​លោក​មិនសូវ​ចង់ទៅ​ផ្សារ​ទេ ក្នុងអំឡុង​ពេលដែលរ​ដ្ឋា​ភិ​បាល​ណែនាំ​ឱ្យនៅ​ផ្ទះ​រៀងៗ​ដ្លួ​ន ដើម្បី​គេច​ពី​វី​រ៉ុ​ស​ដ៏​សាហាវ COVID-19 ៕

ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ posttoday)

 

View this post on Instagram

 

เซฟตี้รอบ 2 ค่ะ

A post shared by Mot (@motjokmok) on

spot_img
×