Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​បិទ​ភូមិសាស្ត្រ​ខាងក្នុង​ខ្លួន បន្ទាប់មក​បិទ​ច្រកព្រំដែន ជាមួយ​កម្ពុជា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រោះ​បារម្ភ​ឆ្លង​រោគរាតត្បាត​កូ​វីដ​១៩

spot_img

​ព្រំដែន​កម្ពុជា​ថៃ​៖ ទីបំផុត​អាជ្ញាធរ​ថៃ បាន​បិទ​ច្រកព្រំដែន​មួយចំនួន ជាមួយ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ តទៅ​ហើយ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​១៩ ។​

​លោក​ថាក់​ឆាក់​កន ហាត់​ថា​យ៉ា​គូ​ន អភិបាលខេត្ត​បូរី​រម្យ ប្រទេស​ថៃ ក្នុង​សេចក្តីប្រកាស ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ៖ ទាំង​នាំ​ទំនិញ និង​ពលរដ្ឋ​ចេញចូល​នៅ​ព្រំំ​ដែន ច្រក​តំបន់​សាយ​តា​គូរ ក្នុងស្រុក​បាន​ក្រួ​ត ខេត្ត​បុរី​រាំ ប្រទេស​ថៃ ទល់មុខ​នឹង​ច្រក​តំបន់​ជប់​គគីរ ស្រុក​បន្ទាយ​អំំ​ពិល ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រទេស​កម្ពុជា ត្រូវ​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​នៃ​ការឆ្លង​រោគរាតត្បាត​កូ​វីដ​១៩ ក្នុង​តំបន់់​ខ្លួន​។​

​អាជ្ញាធរ​ថៃ ធ្វើ​ការបិទច្រក​ចេញចូល​នៅ​ព្រំដែន​នេះ ដោយសារ​ស្ថានភាព​បច្ចុប្បន្ន នៃ​ការឆ្លង​រោគរាតត្បាត​កូ​វីដ​១៩ ទូទាំង​ពិភពលោក ។​
អាជ្ញាធរខេត្ត​បុរី​រាំ ប្រទេស​ថៃ ចាំបាច់​ត្រូវមាន​វិធានការ​តឹងរ៉ឹង ដើម្បី​ការពារ​នៃ​ការ​រាតត្បាត​នេះ ។ ហេតុនេះ សុំ​ការអនុគ្រោះ ពី​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ផ្អាក ការចេញចូល​ច្រកព្រំដែន​ខាងលើនេះ ជាប​ណ្តោ​អាសន្ន ចាប់ពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ រហូតដល់​ការ​រាតត្បាត​របស់​មេរោគ​នេះ មាន​សភាព​ការធូរស្រាល​។​

​ការបិទ​នេះ ជា​វិធានការ​បន្ទាប់​ប៉ុណ្ណោះ ព្រោះ​នៅ​ផ្ទៃ​ភូមិសាស្ត្រ​ប្រទេស​ថៃ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បិទ​រួចហើយ​ផងដែរ ។​

​សូមបញ្ជាក់ថា ច្រកព្រំដែន​សាយ​តា​គូ -​ជប់​គគីរ​នេះ មាន​មនុស្ស​ចេញ ចូល​តែត្រឹម​ផ្សារ​ព្រំដែន​ទាំងពីរ ។ មាន​ភ្ញៀវ​ថៃ​មកលេង​កាស៊ីណូ​នៅ​ព្រំដែន​កម្ពុជា​តិចតួច និង​ក៏មាន​ទំនិញ​តិចតួច នាំ​ទៅមក​តាម​ការ​យួរ​នឹង​ដៃ និង​តាម​ការដឹក​រទេះអូស ។​

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ច្រកព្រំដែន​អន្តរជាតិ​ឆ​ង​ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកព្រំដែន​អន្តរជាតិ​ឆ​ង​សា​ង៉ាំ ខេត្ត​ស៊ីសាកេត ទល់មុខ​ច្រកព្រំដែន​ជាំ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​មិនទាន់​បិទ​ទេ គ្រាន់តែ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកដំណើរ ពិសេស​អ្នកជំងឺ​ជា​ពលរដ្ឋ​ខ្មែរ រាប់រយ​នាក់​ក្នុង​១​ថ្ងៃៗ ចូលទៅ​ទទួល​ការពិនិត្យ ព្យាបាល​នៅ​ថៃ​នោះ មាន​ចំនួន​ថយចុះ ។​

​ឯ​ទំនិញ​ចេញ ចូល​ក៏មាន​និន្នាការ​ថយចុះ​ដែរ ៕ ដោយ ៖ បន្ទាយ

spot_img
×