Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី​ ២០​ ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​លោកអ្នក​អាច​ស​ម្រុ​ការងារ​បាន​ហើយ​និង​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះ​ផង​។​ការប្រកប​ការងារ​បើ​បម្រុង​លិច​ក៏ត្រូវ​អណ្តែត​ឡើង​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ។​

រីឯមនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ ​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លូតលាស់​សន្សឹមៗ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​សម្រេច​ធ្វើ​អ្វីមួយ​ក៏​តែង​ពុំ​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​ភ្លាំងភ្លាត់​ត្រូវ​មក​ដេក​សោកស្តាយ​ព្រោះតែ​ការធ្វេសប្រហែស​របស់ខ្លួន​ឯង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​បង្ក​ជា​ជម្លោះ​វិវាទ​ពី​តូច​រីក​ជាធំ​ណាមួយ​កើតឡើង ។

បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណង​ស្នេហ៍​ឱ្យបាន​ល្អ​ហើយ​មិន​ត្រូវយក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ឡើយ​៕

ឆ្នាំខាល

​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។​ការបំពេញ​ការងារ​ដូច្នេះ​ដែរ​ត្រូវ​យកចិត្តទុកដាក់​ហើយ​បើ​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស​និង​ត្រូវ​របូត​ពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី ។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំថោះ

រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​នោះ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​ក្នុង​រង្វង់​គ្រួសារ​កើតមាន​ភាព​សុខដុម​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោច​កេ​រ៍​ឈ្មោះ​ឥតអំពើ​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។ ​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។ ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

​ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ចំពោះ​គ្នា​ឡើង​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើ​ត​មាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ។​

រីឯ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​​ពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​ឬ​ពិភាក្សា​ការងារ​អ្វីមួយ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​នឹង​បាន​ធូរស្បើយ​ឡើងវិញ​ហើយ​កំពុង​ទទួល​ជោគ​សំណាង​ថ្មីៗ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​កើត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អណាស់​៕

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។​ នៅ​ដួង​រាសី ស្រុតចុះ ហេតុនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​នាំឱ្យ​ជួប​បញ្ហាលំបាក​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុមមនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។

រីឯ​មនោសញ្ចេតនា ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំវក

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងអំឡុង​ពេលនេះ​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច ហេតុនេះ​ត្រូវ​ជម្រុះ បញ្ហា​ខ្ជិលច្រអូស បញ្ហា​ស្ពឹក​ស្រពន់​ចេញ​ហើយ​ត្រូវ​រវាសរវៃ​ការងារ​ទើប​ផល​ចម្រុងចម្រើន​លូតលាស់​នឹងមាន​ភាពប្រសើ​រ​ជាង​នេះ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ក៏​អាច​ហុច​ផល​មួយចំនួន​គ្រាន់​ដោះស្រាយ​ជីវភាព​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

ឆ្នាំច

រាសី​ល្អជា​មធ្យម​។ ​នាពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ​និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា​ផល​លំបាក​ក្នុងអំឡុង​ពេលនេះ​មាន​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់ ។ ដោយឡែក​សម្រាប់​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំកុរ

​រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ដោយការ​តាំងចិត្ត​និង​មានការ​ប្រុងប្រយ័ត្ន​នោះ​ក៏​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​ដែរ​។​ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​មាត់ក​ប៉ប៉ាច់​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ។​

រីឯ​មនោសញ្ចេតនាបញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ ​ប៉ុន្តែ​ក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

spot_img
×