Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​ប្រមូល​ចេញពី​ប្រឡាយ​បឹងត្របែក​ចំនួន ៣៥០​ ឡាន ស្មើនឹង ១៧៥០ ​ម៉ែត្រគូប​

spot_img

​ភ្នំពេញ​ ៖ អាជ្ញាធរ តែងតែបាន​អប់រំ​និង​ណែនាំ​អោយ​ប្រជាជន​អោយ​យកចិត្តទុកដាក់​ក្នុងការ​ទុកដាក់​និង​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ ដោយ​ត្រូវ​គិតគូ​ពី​បញ្ហា​បរិស្ថាន​និង​អនាម័យ​ផងដែរ ក្នុងការ​រស់នៅ តែ​នៅមាន​ប្រជាជន​មួយចំនួន​តូច​មិនសូវ មានការ​យល់ដឹង​តែងតែ​ចោល​សំរាម​ផ្តេសផ្តាស នៅតាម​ប្រឡាយ​លូ​បឹងត្របែក​នេះ ដែលជា​ហេតុ​មិន​អាចអោយ​ទឹកលូរ​ហូ​ទៅកាន់​ស្ថានីយ៍​បូមទឹក​បាន ។

​ទោះយ៉ាងណា​នៅ​ថ្ងៃទី ១៩​ខែមីនា​ឆ្នាំ ២០២០ នេះ មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានចេញ​របាយការណ៍ ពី​សកម្មភាព​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក បានបញ្ចប់ ១០០% ដោយ​ការងារ​បាន​ចាប់​ផ្តេី​ម​ប្រមូល​ថ្ងៃទី​៧ ខែមីនា​ឆ្នាំ​២០២០ និង​បញ្ចប់​ប្រមូល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។​

​ជាល​ទ្ឋ​ផល​បាន​ប្រមូល និង​ដឹក​សំរាម​ចេញ​បាន​ចំនួន ៣៥០​ឡាន ស្មើនឹង ១៧៥០​ម៉ែត្រគូប​។​

ករណី​សំរាម​ដែល​អណ្ដែត​ពេញ​ប្រឡាយ​បឹងត្របែក​នេះ​ផងដែរ​ ​អាជ្ញាធរ​មូលដ្ឋាន បានធ្វើការ​អំពាវនាវ​អោយ​ប្រជាជន​ចូលរួម​ក្នុង​វេច​ខ្ចប់​ទុកដាក់ កាកសំណល់​សំរាម​អោយបាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​ផ្តេសផ្តាស ជាហេតុ​នាំអោយ​ហូរ ចូល​ទឹក​ប្រឡាយ​បឹងត្របែក​ឬ​ប្រព័ន្ធ​លូ នាំអោយមាន​ការកកស្ទះ​សំរាម​ទឹក​មិនអាច​ហូរ​បានជា​ពិសេស​រដូវ​វស្សា​ខាងមុខនេះ​។​

ប្រឡាយ​លូ​បឹងត្របែក ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១០៥​ក្នុង​សង្កាត់​បឹងត្របែក និង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ ក៏បាន​អំពាវនាវ​អោយ​ប្រជាជន​ដែល រស់នៅ​អម​សងខាង​តាម​ប្រឡាយ​បឹងត្របែក​នេះ​ត្រូវ​គិតគូរ​ពី​បញ្ហា​អនាម័យ​បរិស្ថាន​ក្នុងការ​រស់នៅ ដោយ​ធ្វើការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​កុំ​បោះចោល​ក្នុង​ប្រឡាយ​លូ​ជាហេតុ​នាំអោយមាន​ការកកស្ទះ សំរាម ជាពិសេស​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ក្រុមគ្រួសារ​ខ្លូន​ឯង កុមារ​និង​ក្មេង​តូចៗ​ដែល​ងាយ​និង​ប៉ះពាល់​ដល់​សុខភាព​។​

​អាជ្ញាធរ ធ្វើការ​ដឹកជញ្ជូន​សំរាម ចេញពី​ប្រឡាយ​បឹងត្របែក​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម រហូតដល់​អស់​សំរាម​ពី​ក្នុង​ប្រឡាយ​លូ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×