Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រេច​! ឧបនាយក​រដ្ឋមន្ត្រី​ថៃ​និយាយថា នាឡិកា​តម្លៃ​ថ្លៃ​គឺជា​របស់​ខ្ចី​គេ ដើម្បី​បញ្ចៀស​ពី​សម្ពាធ​ឲ្យ​លាលែង​ពីមុខ​តំណែង​

spot_img

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពា​ជាតិ​ថៃ Prawit Wongsuwon អះអាងថា នាឡិការ​ដ៏​មាន​តម្លៃ​ប៉ុន្មាន​គ្រឿង​ដែល​លោក​ពាក់ ហើយ​បាន​ធ្វើឲ្យ​សាធារណៈមតិ “​វាយប្រហារ​” ក្នុង​អំឡុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ តាមពិត​ទៅ​ជា​របស់​ខ្ចី​ពី​មិត្តភក្តិ​។​

​នាឡិកា​តម្លៃ​ថ្លៃ​នឹង​ចិញ្ចៀនពេជ្រ ត្រូវបាន​គេ​ឃើញ​នៅ​លើ​ដៃ​របស់​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon​។​

​តាម​បាងកក​ក​ប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ Prawit Wongsuwon កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឲ្យដឹងថា នាឡិកា​ទាំងអស់ “២៤​គ្រឿង​” ដែល​លោក​បាន ​ពាក់​ក្នុង​អ​ឡុង​ពេល​កន្លង​មក​សុទ្ធសឹង​ជា​ទ្រព្យសម្បត្តិ​មិត្ត​របស់លោក ប៉ុន្តែ​បាន​បដិសេធ​ពុំ​ទម្លាយ​ប្រាប់​ពី​ចំនួន​នាឡិកា​ដែល​លោក​ជា​ម្ចាស់​។ លោក​ប្រា​វីត​ក៏​បាន​ប្រកាសថា នឹង សុខចិត្ត​លាលែង​ពីមុខ​តំណែង ប្រសិនបើ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ នៃ​ប្រទេស​នេះ​មាន​ភស្តុតាង​ជា​ក់លាក់​ដើម្បី​ចោទប្រកាន់​ប្តឹង​រូបលោក​។​

​ឥស្សរជននោយោ​បាយ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ បាន​រង​នូវ​ពាក្យ​ចរចា​ម​អារាម​ចោទប្រកាន់​អស់​ពេល​ច្រើន​សប្តាហ៍​មក​ហើយ ជុំវិញ​ការមន្ទិលសង្ស័យ​ចំពោះ​នាឡិកា​មាន​តម្លៃ​ថ្លៃៗ ​ច្រើន​គ្រឿង ក៏ដូចជា​គ្រឿងអលង្ការ​ច្រើន​ប្រភេទ​ផ្សេងទៀត ត្រូវ​បាន​ឃើញ​លើ​រាងកាយ​លោក ខណៈពេលដែល​លោក​ទទួលបាន​ប្រាក់បៀវត្សរ៍​ក្នុងឋានៈ​ជា​ឧត្តមសេនីយ៍​មួយរូប​ប៉ុណ្ណោះ​។ ពិសេស​ជាងនេះទៅទៀត ទ្រព្យសម្បត្តិ​ទាំងនោះ​ពុំ​ត្រូវបាន​រាយការណ៍​ក្នុង​តារាង​ទ្រព្យសម្បត្តិ​របស់​បុគ្គល​លោក​ឡើយ​។​

​សេចក្តីប្រកាស​ថ្មី​នេះ​របស់​លោក Prawit គឺជា​ចម្លើយ​ដំបូង​បំផុត​ឆ្លើយតប​នឹង​ពាក្យ​ចោទប្រកាន់​ទាំងឡាយ​ក្នុង​អំឡុង​ពេល​កន្លងមក ហើយ​លោក​ក៏​បាន​អះអាង​ថា នាឡិកា​ទាំងអស់នេះ​លោក​ខ្ចី​មក​ពាក់ ហើយក៏​បាន​សង​ត្រឡប់​ទៅ​មិត្តភក្តិ​វិញ​។ ម្យ៉ាងវិញទៀត​លោក​ប្រាប់ថា ខ្លួន​លោក​ពុំមែន​ជា​អ្នក​និយម​សន្សំ​នាឡិកា​ផងដែរ​។​

​រូបភាព​ដែល​ឧបនាយករដ្ឋមន្ត្រី Prawit យក​ដៃ​ថ្ងៃ “​ធ្លាយ​” ចេញ​នាឡិកា​ដ៏​មាន​តម្លៃ​ថ្លៃ និង​ចិញ្ចៀនពេជ្រ​ធំ​មួយ​។​

​គួរកត់សម្គាល់​ថា គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ថៃ (NACC) បាន​បើក​ការស៊ើបអង្កេត​ករណី​នេះ​ចំពោះ​ឧបនាយករដ្ឋមន្ត្រី Prawit​។ តាម​អគ្គលេខាធិការ NACC Worawit Sukboon ឲ្យដឹងថា ករណី​នេះ​ពុំ​ស្មុគស្មាញ​ពេក​ទេ ហើយ​ការស៊ើបអង្កេត និង​អាច​បញ្ចប់​នៅ​អំឡុង​ចុង​ខែ​នេះ​៕ សូ​យ​ន​

spot_img
×