Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ម្ចាស់​អគារ​និង​ភោជនីយដ្ឋាន កុំ​កេងចំណេញ​យក​លេស យកលុយ​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់ ក្រោយពេល​រំសាយ​កម្មវិធី​

spot_img

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​អំពាវនាវ​ឱ្យ ម្ចាស់​អាជីវកម្ម​ចុងភៅ​ម្ចាស់​អគារ ភោជនីយដ្ឋាន ម្ចាស់​មជ្ឈមណ្ឌល​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សូមកុំ​កាត់លុយ​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់ ខណៈដែល​ពួកគាត់​សម្រេចចិត្ត រំសាយ​កម្មវិធី​វិញ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ វីរុស​កូ​វីដ ១៩ (COVID-19) ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​តាមរយៈ​សេចក្តី អំពាវនាវ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃទី 19 ខែមីនា​ឆ្នាំ 2020 លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​ក្នុង​រយៈពេល​កន្លងមក​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គ្រោង​រៀបចំ​ពិធីជប់លៀង​មង្គលការ​ពិធីបុណ្យ​និង​កម្មវិធី​ជួបជុំ​ផ្សេងៗ​បានសម្រេច​លើក​ពេល​ឬ​រំសាយ​កម្មវិធី​វិញ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ 19 ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​កម្មវិធី​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ចុងភៅ​ម្ចាស់​អគារ​ភោជនីយដ្ឋាន​ម្ចាស់​មជ្ឈមណ្ឌល​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​សូមមេត្តា​កុំ​កាត់លុយ​ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់​និង​ចៀសវាង​ការយក​ឱកាស​នេះ​ដើម្បី​កេងចំណេញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ 19 នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×