Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ការចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច​បិទ​មិន​ឲ្យ​មាន​ការចូល​ទស្សនា ឬ​ស្រាវជ្រាវ​នានា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក ស្ថិតក្នុង​ខណ្ឌដង្កោ ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​១៩​មីនា​នេះ​តទៅ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ បានប្រកាស​ប្រាប់​ប្រធាន​ក្រុមហ៊ុន ជេ​ស៊ី​រ៉ូយ៉ាល់ ពី​ការបិទ​ការចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ (Covid-19) កំពុង​រីក​រាលដាល​ជាស​កល ហើយ​ពេល​ថ្មីៗ​នេះ នៅ​កម្ពុជា បាន​រកឃើញ​នូវ​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់ រួមទាំង​នៅលើ​ជនបរទេស​សញ្ជាតិ​ផ្សេងៗ​ផងដែរ​។​

​ក្រោយ​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការពិភាក្សា ដើម្បី​អនុញ្ញាត​ជូន​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម សេវាកម្ម​ឡើងវិញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×