Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ វិធានការ​បង្ការ ការឆ្លង​រាលដាល​វី​រ៉ុ​ស COVID -19

spot_img

បាត់ដំបង​៖ ស្នងការ​នគរបាល​ខេត្ត បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល ត្រូវធ្វើ​ការផ្សព្វផ្សាយ​បន្ត ស្តីពី​វិធានការ​បង្ការ ការឆ្លង​រាល​​ដាល​វី​រ៉ុ​ស COVID-19 ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​បាន​ជ្រួតជ្រាប ពិសេស​ការធ្វើ​អនាម័យ​បាន​ត្រឹមត្រូវ ជៀសវាង​ការឆ្លង​រីក​រាលដាល​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបងបានរៀបចំ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០២​ស​ណន ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ស្តីពី​វិធានការ​បង្ការ ការឆ្លង​រាលដាល​វី​រ៉ុ​ស COVID-19 ។​

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ព្រមទាំង​មានការ​ចូលរួម​ពី​លោក​លោកស្រី​ជា​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ក្រៅពីនោះ​មាន​លោក លោកស្រី ស្នងការរង ​លោកនាយ នាយរង​ការិយាល័យ​ជំនាញ លោក​មេ​បញ្ជ​ការ មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ ​លោក​អធិការ អធិការរង​នគរបាល​ក្រុង​ស្រុក នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​និង​មន្ត្រីនគរបាល​ចំណុះ​ស្នងការដ្ឋាន​ជាច្រើនរូប​។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​យោបល់​ណែនាំ​ពី​វិធាន​ការបង្ការ​ទប់ស្កាត់​ករណី​វី​រ៉ូ​ស​COVID-19 ពី​លោក​ដួង ចន្ថា ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង និង​ក្រោយពី​បាន​ផ្សព្វផ្សាយ សេចក្តីណែនាំ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ស្តីពី​វិធាន​​ការបង្ការ ការឆ្លង​រាលដាល​វី​រ៉ុ​ស COV ID -19​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​កងកម្លាំង​ក្នុង​អង្គប្រជុំ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​បន្ត​ស្តីពី​វិធានការ​បង្ការ ការឆ្លង​រាលដាល​វី​រ៉ុ​ស COVID-19 ​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​បាន​ជ្រួតជ្រាប ពិសេស​ការធ្វើ​អនាម័យ​បាន​ត្រឹមត្រូវចៀស វាង​ការឆ្លង​រីក​រាលដាល​។​

​លោក​បន្តថា នៅ​ចុះ​ពោះ​មុខ​នេះ​កងកម្លាំង​នគរបាល​ត្រូវ​សហការ​ណ៍​ក្នុងការ​ទប់ស្កាត់​និង​គ្រប់​​គ្រង​រាល់​សភាពការណ៍​ញុះ​ញ៉​ង់​រើ​ង​អើ​ង​ទៅលើ​ក្រុមគ្រួសារ​អ្នកជំងឺ​ដែល​បាន​ឆ្លង​មេរោគ​នេះ ក៏ដូចជា​ការពង្រឹង​​​ស្មារតី​និង​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជន​អគតិ​ទាំងឡាយ ដែល​បំភ្លៃ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​បង្កចលាចល​និង​បំផ្លាញ​សន្តិសុខ​ជាតិ​។​

​លោកស្នងការ បាន​បន្ថែមថា ទោះ​បែបណាក៏ដោយ​ក្នុងនាម​យើង​ជា​សមត្ថកិច្ច​ត្រូវ​ផ្តោតទៅលើ​ភារកិច្ច​ចំពោះមុខ​គឺ​(​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​) ការអនុវត្ត​នូវ​គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​និង​អន្តរាគមន៍​រាល់​ករណី​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ហើយ​ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា​ដោយ​មិន​ចាំ​​បាច់​តែ​ត្រូវ​បង្កើន​ការទំនាក់ទំនង​តាម​គ្រប់​មធ្យោបាយ​ផ្សេងៗ​ដូចជា​ទូរស័ព្ទ ឬ​វិទ្យុទាក់ទង​អោយបាន​ទូលំទូលាយ​និង​ជាប់​ជាប្រចាំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×