Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​ឆ្លៀតឱកាស លួច​កាប់​ឈើ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​

spot_img

​ខេត្តព្រះវិហារ ៖ បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​អះអាងថា មាន​ជនល្មើស​ឆ្លៀតឱកាស លួច​កាប់​ឈើ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ហើយ​លោក​បានស្នើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជូន​កម្លាំងចម្រុះ ចុះបង្ក្រាប​ការកាប់​ឈើ​ខុសច្បាប់​នេះ ។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​នៅ​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២០ ដោយមាន​ការស្នើសុំ​ពី​ខាង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជូន​កម្លាំងចម្រុះ​រួមមាន​៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ស្រុក​ឆែប ចុះបង្ក្រាប​ការកាប់​ឈើ​ខុសច្បាប់ ជាច្រើន​កន្លែង នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន​ឫស្សី​ត្រឹប​”​។​

​សូមជម្រាបថា ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប មាន​ផ្ទៃដី​សរុប ១១៤,៣៥ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ និង​បាន​បង្កើតឡើង ដោយ​ព្រះរាជ​ក្រិ​ត្យ​លេខ នស​/​រកត​/០៤១៤/៤៣៦ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៤ ។ ឧទ្យាន​នេះ​មាន​តំបន់​ជីវៈចម្រុះ និង​មាន​សក្តានុពល​ច្រើន រួមមាន ៖ ធនធាន​ព្រៃឈើ ពូជឈើ​គ្រប់​ប្រភេទ​ដោយ​ប្រើ​រយៈពេល​៦​ឆ្នាំ ដាំ​ឲ្យ​បាន ១​លាន​ដើម​, សត្វព្រៃ​កេរដំណែល​ប្រវត្តិសាស្ត្រ​បុរាណវត្ថុ និង​ជាតិពន្ធុ ដែល​អាច​បំរើ​ឲ្យ​មុខងារ​ក្នុង​បរិស្ថាន ព្រៃឈើ​វប្ប​ធ​ម៍ ប្រវត្តិសាស្ត្រ​និង​ទេសចរណ៍​យ៉ាង​ប្រសើរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×