Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​កាត់បន្ថយ​អារម្មណ៍​តានតឹង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ (Covid-19)

spot_img

​ភ្នំពេញ​៖ នៅពេលនេះ ជំងឺ​រលាក​ផ្លូ​ដង្ហើម​ប្រភេទ​ថ្មី ឬ Coronavirus Disease-19 (Covid-19)​កំពុង​រាតត្បាត​ស្ទើ​រពេស​ពេញ​ពិភពលោក (Pandemic)​។ ស្ថិតក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​ប្រទេស អង្គការ​ជាតិ​អន្តរជាតិ​នានា​ទូទាំង​សកលលោក​បាន​ចាត់វិធានការ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​ប្រជាជន និង​ចេញ​វិធានការ​តឹងរឹង​មួយចំនួន​ជា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការចម្លង​រាតត្បាត​នៃ​មេរោគ​រលាក​ផ្លូវដង្ហើម​ថ្មី​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។

​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ថ្ងៃទី​១៩​ខែមីនា​នេះ​។​

វិធានការ​នានា​ដែល​ត្រូវអនុវត្ត​ទាំងនោះ រួមមាន ការផ្អាក​ការឆ្លង កាត់​ព្រំដែន​រវាង​ប្រទេស​និង​ប្រទេស​ទាំង​ផ្លូវគោក ទឹក និង​អាកាស​ការដាក់ឱ្យ​អនុវត្ត​វិស្សមកាល​មុន​កាលកំណត់​នៅតាម​គ្រឹះស្ថាន​គ្រប់​កម្រិតសិក្សា ការផ្អាក​ពិធី​ជួបជុំ​សាសនា​នានា បិទ​រោងភាពយន្ត​និង​កន្លែង​ជួបជុំ​កម្សាន្ត​នានា​។​

​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត Covid-19 ជាស​កល ចង់​ឬ​ពុំ​ចង់ តិច​ឬ​ច្រើន​វិធានការ​ខាងលើនេះ​ប្រាកដជា​នាំឱ្យមាន​ផលប៉ះពាល់​ដល់​អារម្មណ៍ របស់​ប្រជាជន​ទូទាំង​ពិភពលោក​ដែល​អាច​នាំ​ឈានទៅដល់​ជំងឺ​ថប់​បារម្ភ កាន់តែ​ស្មុគស្មាញ​ខ្លាំង​ឡើង​អំពី ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​មេរោគ​ផង​ព្រួយបារម្ភ​អំពី​សុខភាព​ផ្ទាល់ខ្លួន​ផង និង​សុខភាព​របស់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​ផង​។ ជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ខាងលើនេះ

​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួងសុខាភិបាល​បាន​ណែនាំ​អំពី វិធីសាស្ត្រ​ជា​គន្លឹះ​មួយចំនួន​ដើម្បី​ជួយ​ប្រជាជន​រស់​នៅលើ​សកលលោក​ឱ្យ​កាត់បន្ថយ​អារម្មណ៍​ធុញថប់​ដោះស្រាយ​ភាព​តានតឹង​ក្នុង​បរិបទ​នៃ​ការរស់នៅ​បែប​ថ្មី​ដំណាក់កាល​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ ១៩​នេះ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១. អំឡុងពេល​មាន​វិបត្តិ ជាធម្មតា​អ្នកមាន​អារម្មណ៍​ទុក្ខព្រួយ​សោកសៅ តានតឹង​ផ្លូវចិត្ត ច្របូកច្របល់ ភ័យខ្លាច ឬ​ខឹង​មួរ​ម៉ៅ​ជាដើម​។

​សូម​និយាយ​ជជែក​ជាមួយ​មនុស្ស​ដែល​អ្នក​ទុកចិត្ត ដូចជា មិត្តភក្តិ និង​ក្រុមគ្រួសារ​។​

២. ប្រសិនបើ​អ្នក​ត្រូវតែ​សម្រាក​នៅផ្ទះ សូម​រក្សា​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ រួមមាន បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ ​គេង​ឱ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ហើយ​រក្សា​ទំនាក់ទំនង​ក្នុងសង្គម​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​នៅផ្ទះ​របស់​អ្នក ​ឬ​តាមរយៈ​សារ​អ៊ី​ម៉ែ​ល ទូរ​សព្ទ និង​បណ្តាញ​សង្គម​នានា​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ដទៃ​។​

៣. សូមកុំ​ពិសា​បារី គ្រឿង​ស្រវឹង ឬ​សារធាតុ​ញៀន​ផ្សេងៗ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ផ្លូវចិត្ត​របស់​អ្នក​។​

៤. សូម​ស្វែងរក​ព័ត៌មាន​ពិត ដែល​អាចជួយ​អ្នកធ្វើការ​សម្រេចចិត្ត​ទៅលើ​ហានិភ័យ​ដោយ​ភាពត្រឹមត្រូវ ដូចជា គេហទំព័រ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ឬ ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ឬ គេហ​ទ័​ព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

៥. កាត់បន្ថយ​ការ​ព្រួ​បារម្ភ និង​ភាព​ឡេះឡាស់ ដោយ​កាត់បន្ថយ​ការមើល ឬ​ស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​អ្នក​យល់ថា​ធ្វើឱ្យ​អ្នក​កាន់តែ​ពិបាកចិត្ត​។​

៦. សូម​ប្រើប្រាស់​ជំនាញ​ក្នុង​ការជួយ​ដោះស្រាយ រឿងរ៉ាវ បញ្ហា ជីវិត​មិនល្អ​កន្លងមក ហើយ​ប្រើ​ជំនាញ ឬ​របៀប​ដោះស្រាយ​ទាំងនោះ​មក​ដោះស្រាយ​ភាព​តានតឹង​ផ្លូវចិត្ត​របស់​អ្នក​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ​។​

​សូម​ជម្រាបជូន​ថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (CoV) គឺជា​វីរុស​ថ្មី​នៃ​អម្បូរ​វីរុស​កូ​រ៉ូ​ណា​។

​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឆ្នាំ​២០១៩ (​កូ​វីដ​១៩/COVID-19) ដែល​ពាក្យកាត់ “CO” តំណាងឱ្យ​ពាក្យ corona (​កូ​រ៉ូ​ណា​) “VI” តំណាងឱ្យ​ពាក្យvirus (​វីរុស​) និង “D” តំណាងឱ្យ​ពាក្យ disease (​ជំងឺ​)​។ កាលពីមុន ជំងឺ​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា”​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឆ្នាំ​២០១៩” ឬ “COVID-19″​។​

​ជា​សញ្ញា​ល្អ​មួយ​ដែរ អ្នកវិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​បានបង្ហាញ​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ថ្នាំ និង​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វីដ ១៩​នេះ​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×