Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម ដឹកនាំក្រុម​តារា​សិល្បៈ​ជាច្រើនរូប រួមគ្នា​ជាមួយ​អ្នក​តវ៉ា​ប្រមាណ​៣០០​នាក់ ទាមទារ​ឱ្យ​តុលាការ​ខេត្តសៀមរាប ដោះលែង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ពុះ​ដី​ឡូ​តិ៍ Enarita ដែល​ឆបោក​លុយ​គេ​រាប់លាន​ដុល្លារ​

spot_img

​សៀមរាប​៖ កាលពី​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២០ ក្រុម​តារា​សិល្បៈ​ជាច្រើនរូប ក្នុងនោះ​មាន​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី បានរួម​គ្នា​ជាមួយ​អ្នក​តវ៉ា​ប្រមាណ​៣០០​នាក់​ផ្សេង រួមគ្នា​លើក​បដា​ទាមទារ​ឱ្យ​តុលាការ​ខេត្តសៀមរាប ដោះលែង លោក ឌឹ​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ពុះ​ដី​ឡូ​តិ៍ Enarita ខណៈ​ឆបោក​ប្រជាពលរដ្ឋ​ចំនួន ១៦​ខេត្ត ពាក់ព័ន្ធ​ជាមួយ​លុយ ៨០​លាន​ដុល្លារ ហើយ​ចេញ​សែក​ស្អុយ​។​

​អ្នកនាង ខាត់ សុ​ឃីម ដែលជា​មេដឹកនាំ​តវ៉ា ហើយក៏​ជា​ម្ចាស់​ភាគហ៊ុន​មួយរូប​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ពុះ​ដី​ឡូ​តិ៍​នេះ បាន​ថ្លែងថា តុលាការ​ខេត្តសៀមរាប បន្ត​ឃុំខ្លួន​លោក ជិត​មួយឆ្នាំ​ហើយ ហើយ​បណ្ដាលឱ្យ​លោក ឌឹ​ម សួន​ណាត មិនអាច​ចេញមក​ដោះស្រាយ​បំណុល​ដល់ដៃ​គូ​វិនិយោគ​ទាំងឡាយ​បាន​។

​អ្នកនាង ខាត់ សុ​ឃីម និង​អ្នក​តវ៉ា បញ្ជាក់ថា បើ​គ្មាន​ការដោះលែង​អគ្គនាយក​ក្រុមហ៊ុន Enarita រូបនេះ​ទេ ការបង់​ខាត​របស់​គ្រួសារ​២​ពាន់​គ្រួសារ​ក៏​គ្មាន​ដំណោះស្រាយ​នោះដែរ​។​

​អ្នកនាង ខាត់ សុ​ឃីម និយាយថា លោក​ឌឹ​ម សួន​ណាត ត្រូវបាន​ចោទប្រកាន់​ពីបទ​លក់​ដី​ខ្យល់ និង​ឆបោក ហើយ​ត្រូវ​ឃុំ​ក្នុង​តុលាការ​ខេត្តសៀមរាប ដែល​បណ្ដាលឱ្យ​អ្នកវិនិយោគ​គម្រោង​ជាមួយ​លោក រាប់ពាន់​គ្រួសារ​គ្មាន​ការសង​ត្រឡប់​។ លោក ឌឹ​ម សួន​ណាត ត្រូវបាន​ដោះលែង ទើប​ក្រុម​អ្នក​បណ្ដាក់ទុន​វិនិយោគ​ទាំងអស់ ទទួលបាន​យុត្តិធម៌ ក្នុងការ​ទទួលបាន​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កន្លង​មក​។ អ៊ីចឹង​ហើយ ទើប​អ្នកនាង និង គ្រួសារ​ដែលជា​ដៃគូ​វិនិយោគ​ជាមួយ​លោក ឌឹ​ម សួន​ណាត សរុប​ប្រមាណ ៣០០​នាក់ ត្រូវ​រួមគ្នា​ធ្វើ​ញត្តិ​សុំ​អន្តរាគមន៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី និង នាំគ្នា​មក​តវ៉ា​នៅមុខ​តុលាការ​ខេត្តសៀមរាប​តែម្ដង ដើម្បី​ស្នើឱ្យ​តុលាការ​ខេត្តសៀមរាប ដោះលែង លោក ឌឹ​ម សួន​ណាត ដើម្បី​កុំឱ្យ​លោក​បន្ត​ជាប់ឃុំ និង​អាចឱ្យ​លោក​មករក​ស៊ី​ដោះស្រាយ​បំណុល​កូនក្រុម​ទាំងអស់ ដែល​បានដាក់​ហ៊ុន​មុនពេល​តុលាការ​ធ្វើការ​ចោទប្រកាន់​។

​សូមបញ្ជាក់ថា លោក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​៖ លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ​។​

​ចំណែក​ការចាប់ខ្លួន​លោក ឌី​ម សួន​ណាត ដោយសារ​តែមាន​ដីកា​ចំនួន​៤ និង​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន ១៦​ខេត្ត ពាក់ព័ន្ធ​ជាមួយ​លុយ ៨០​លាន​ដុល្លារ​។ ហើយ​តួលេខ​លុយ​២០០ ទៅ ៣០០​លាន​ដុល្លារ ប្រហែល​ជាមាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ផ្សេងទៀត​។ ខណៈដែល​ការចាប់ខ្លួន​លោក ឌី​ម សួន​ណាត ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​និង​នៅ​ប្រទេស​កូរ៉េ​តាមរយៈ​ការដាក់​ទុក​វិនិយោគ (​ការប្រាក់​ខ្ពស់​)ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ៨០​លាន​ដុល្លារ​។

​ពលករ​នៅ​ប្រទេស​កូរ៉េ រាប់រយ​នាក់ បាន​ចាញ់បោក ក្រុមហ៊ុន​Enarita តាមរយៈ​ការដាក់​ទុក​វិនិយោគ ជាមួយនិង​ការប្រាក់​ខ្ពស់ គឺ ដាក់​លុយ ចាប់ពី​១​ម៉ឺន​ដុល្លារ និង​បានទទួល​ការប្រាក់ ២០​ភាគរយ បើ​ដាក់​ចាប់ពី ២ ឬ​៣ ម៉ឺន​ដុល្លារ​ឡើងទៅ អាច​ទទួលបាន​ការប្រាក់​ពី​២៥​ទៅ ៣០​ភាគរយ និយាយ​ទៅ​ដាក់​កាន់តែច្រើន ទទួលបាន​ការប្រាក់ កាន់តែ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×