Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​ដឹក​អាល់កុល​លឿន ក្នុងស្ថានភាព​ងងុយដេក បុក​បង្គោល​ភ្លើង​ផ្ទុះ​ឆេះ​ស្លាប់​តៃកុង​ម្នាក់​

spot_img

​កំពង់ធំ​៖ សមត្ថកិច្ច​ខេត្តកំពង់ធំ ប្រកាស​រក​សាច់ញាតិ សព ករណី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ដឹក​អាល់កុល បុក​បង្គោល​ភ្លើង​ផ្ទុះ​ឆេះ​ស្លាប់​ម្នាក់ ដែល​កើតហេតុ​នៅ ព្រហស្បតិ៍ ទី​១៩ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង​៤៥ នាទី លើផ្លូវ​ជាតិ​លេខ​៦ គីឡូម៉ែត្រ​លេខ​១០៧/១០៨ ចំណុច​ភូមិ រំចេក ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ ។​

​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​រាយការណ៍​ករណី គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​ខ្លួនឯង រថយន្ត​ម៉ាក​ស៊ីណា​ដឹក (​ទឹក​អាល់កុល​) ក្នុងទិសដៅ​ត្បូង​មក​ជើង បាន​រ៉េ​ចង្កូត ធ្លាក់​ផ្លូវ​មក​បុក​រះ​បង្គោល​ភ្លើង របង​មុខផ្ទះ ខាងស្តាំ​ដៃ បណ្តាល​ឲ្យ​ឆេះ​រថយន្ត និង​ស្លាប់​អ្នកបើកបរ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

​កិច្ចប្រតិបត្តិការ កម្លាំង​ចូលរួម​អន្តរាគមន៍ ចំនួន​១៩ នាក់ ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ចំនួន ៥ បំពង់ រថយន្ត​ទឹក​អគ្គីភ័យ មកពី​អធិការ​រដ្ឋា​ន​ស្រុក​បារាយណ៍​១ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១ រថយន្ត​ស្មើនឹង ៤ ម៉ែត្រគូប ទើប​រលត់​ទាំងស្រុង មិន​បណ្តាល​
​ឲ្យ​ឆេះ​រាលដាល​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ ។​

​យោងតាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច មូលហេតុ​ពី​អ្នកបើកបរ​រថយន្ត មាន​ល្បឿន​លឿន ស្ថិតក្នុង​ស្ថានភាព​ងងុយ​ដេក ។​

​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​រថយន្ត​ម៉ាក​ស៊ីណា​ពណ៌ ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-4837 ឆេះ​អស់ទាំង​ស្រុង​។​

​ករណី​ខាងលើនេះ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​សាកសព យកមក តម្កល់ទុក​នៅក្នុង​វត្ត​ដា ស្ថិតក្នុង​ឃុំ​ទ្រៀល និង​វត្ថុតាង រថយន្ត​១ គ្រឿង​រក្សាទុក​នៅ​កន្លែងកើតហេតុ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×