Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រំដែន​ថៃ​-​ម៉ា​ឡេ ត្រូវបាន​បិទ​ហើយ ដើម្បី​ទប់ស្កាត់​​វីរុស​កូ​វីដ​-១៩ ខណៈម៉ាឡេស៊ី​​ពេលនេះ​​មាន​អ្នក​ឆ្លងខ្ពស់​បំផុតរហូតដល់ជិត ៦០០ នាក់

spot_img

​មេបញ្ជាការ​កងទ័ពជើងគោក​ប្រចាំ​តំបន់​ទី ៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Pornsak Poonsawat បាន​បញ្ជា​ឱ្យ​បិទ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បណ្តោះអាសន្ន​តាម​ព្រំដែន​ថៃ – ម៉ា​ឡេ ចំនួន​១៣​កន្លែង ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។​

​បទបញ្ជា​នេះ​បាន​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង ៥.០០ នាទី កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ។​

​វិធានការ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី បានធ្វើ​ការបិទ​ប្រទេស​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២០ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 ។

គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ចំនួនអ្នកឆ្លងកើនឡើងដល់ ៥៦៦ នាក់ ខណៈមានតែ ៤២ នាក់ប៉ុណ្ណោះ ដែលបានជាសះស្បើយឡើងវិញ។ ករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ គឺខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ៕

ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nationthailand)​

spot_img
×