Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ចាក់​សម្លាប់​សន្តិសុខ នៅមុខ​ធនាគារ ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​ធ្វើការ​នៅ​ក្រុមហ៊ុន​សន្ដិសុខ​CSC​ដូចគ្នា

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែលជា​ឃាតក បន្ទាប់ពី​បាន​ចាក់​សម្លាប់​សន្តិសុខ​យាម​ធនាគារ ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ បាន​រត់គេចខ្លួន​ទៅដល់​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាច​រ្យ​លាក់ ក្រុង​ស្ទឹងសែន ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន បាន​នៅវេលា​ម៉ោង​១៧​និង​៤០​នាទី​។ ហេតុការណ៍​ចាក់​សម្លាប់​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣៨​នាទី​ព្រឹក នៅមុខ​ធនាគា ភ្នំពេញ ពាណិជ្ជ ផ្ទះ​លេខ​៧៨ ក្រុម​៣៩​ភូមិ​៩​ផ្លូវ​មុន្នី​រេ​ត សង្កាត់​ទួល​ស្វាយព្រៃ​២ ។​

​លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង ដែល​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​តាម​ចាប់​ជនល្មើស បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​ចាក់​សម្លាប់​សន្តិសុខ​ឯកជន ត្រូវបាន​ចាប់ខ្លួន​ហើយ ។​

​ជនសង្ស័យ​ដែលជា​ឃាតករ​ឈ្មោះ ឈី ប៊ុន​ណៃ ហៅ ស្កា​យ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ សន្ដិសុខ​CSC (​ប្រើប្រាស់​គ្រឿងញៀន​) ។ វត្ថុតាង​រូ​ម​មាន ៖ កាំបិត​ចិតបន្លែ​មុខស្រួច​ចំនួន​១ (​បាក់ដង​), កង់​ពណ៌​ផ្កាឈូក កន្ដ្រក​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, ខោអាវ​សន្ដិសុខ​ចំនួន​១​កំ​ផ្លេ​, អាវ​សាច់​ក្រណាត់​ដៃ​វែង​ក្រឡា​ពណ៌​ក្រហម និង​មួក​សន្ដិសុខ​ចំនួន​១​។​

​ជនរងគ្រោះ​ឈ្មោះ ប៊ុន សុខ​ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ផ្លូវលំ ក្រុមទី​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ សន្ដិសុខ​CSC (​ស្លាប់​)​។​

​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​រៀបរាប់​ពី​តាម​ដំណើររឿង​ថា តាម​ការបំភ្លឺ​របស់​ឈ្មោះ ស៊ិន ធា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ៊ុំ​ប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ ប៊ុន សុខ​ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែល​ធ្វើការ​ជាមួយ ជនរងគ្រោះ​បាន​បំភ្លឺថា ៖ ថ្ងៃកើតហេតុ ទី​១៩ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ផ្លាកលេខ ជាមួយ​ខ្លួន​ចេញពីផ្ទះ​របស់​ជនរងគ្រោះ​មក​ធ្វើការ​ជា​សន្ដិសុខ​យាម​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ពេលមកដល់​ជនរងគ្រោះ និង​អ៊ុំ​ប្រុស​របស់ ខ្លួន​បានរៀបចំ​បោសសំអាត​នៅមុខ​ធនាគារ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ចូលទៅក្នុង​ធនាគារ ដើម្បី​ងូតទឹក ហើយក៏​បានចេញ​មកវិញ បន្ទាប់មក​អ៊ុំ​ប្រុស​របស់​ជនរងគ្រោះ ក៏បាន​ចូលទៅ​ងូត​ម្ដង បាន​ប្រហែល​មួយសន្ទុះ​អ៊ុំ​ប្រុស​របស់​ជនរងគ្រោះ​ក៏បាន​ចេញមក​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ជាច្រើន រួច​ក៏បាន ចាប់ទាញ​ជនរងគ្រោះ​មក​ផ្ងារ​មកវិញ​ឃើញ​មាន​ស្នាមរបួស និង​កាំបិត​ហើយ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​បន្ទាប់មក​បាន​ប្រហែល​បន្ដិច​សមត្ថកិច្ច​ចម្រុះ​ចុះ​មកដល់​កន្លែងកើតហេតុ​ត្រួតពិនិត្យ និង​បាន​បញ្ជូន​ជនរងគ្រោះ​(​សព​)​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​នគរបាល​ប​ច្ចេស​រាជធានី​ភ្នំពេញ ពិនិត្យ​លើ​សាកសព​មាន​ឃើញ​ស្នាមរបួស​ត្រូវ​កាំបិត​ចាក់​ចំនួន​៥​កន្លែង ហើយ​សព​ជនរងគ្រោះ​ត្រូវ បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត បន្ទាប់មក​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព ឃើញ​ជនសង្ស័យ​ឈ្មោះ ឈី ប៊ុន​ណៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​កង់​មួយគ្រឿង ពណ៌​ក្រហម មករក​ជនរងគ្រោះ​រួច​បានធ្វើ​សកម្មភាព​ដក​កាំបិត​ចិតបន្លែ ចាក់ទៅលើ​ជនរងគ្រោះ បណ្ដាលអោយ​ស្លាប់​តែម្ដង​។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់​បាន​ជនសង្ស័យ​នៅ​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាច​រ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×