Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាមុជទឹក​វាយលុក​របស់​ចិន ត្រូវ​ចាប់បាន​ភស្តុតាង​ឃើញ “​លាក់ខ្លួន​” នៅ​ជិត​មូលដ្ឋាន​យោធា​អាមេរិក​

spot_img

​នាវាមុជទឹក​វាយលុក​នុយក្លេអ៊ែរ Shang របស់​ចិន ត្រូវបាន​ជប៉ុន​រកឃើញថា កំពុង​ក្រវែល​កៀក Okinawa ដែល​នៅ​ទីនោះ​មាន​មូលដ្ឋាន​យោធា​អាមេរិក​។​

​ទើប​ត្រូវ​រក​ឃើញ​នៅ​កៀក​មូលដ្ឋាន​យោធា​អាមេរិក

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera បានបញ្ជាក់​ថា នាវាមុជទឹក​របស់​ចិន​នេះ គឺជា​នាវាមុជទឹក​វាយ​លុក​នុយក្លេអ៊ែរ​។ វា​បាន​រកឃើញ​កំពុង​ក្រវែល​ជិត​តំបន់​កោះ​ជម្លោះ​រវាង​ជប៉ុន​និង​ចិន នៅ​សមុទ្រ​ចិន​ខាងកើត ព្រមទាំង​ស្ថិតនៅ​យ៉ាង​កៀក​ជាមួយ​មូលដ្ឋាន​យោធា​អាមេរិក នា​កោះ Okinawa​។ មូលដ្ឋាន​យោធា​អាមេរិក​នេះ មាន​ពលទាហាន​ប្រមាណ ២៦.០០០​នាក់ ព្រមទាំង​យន្តហោះ នាវា​ប្រយុទ្ធ​រាប់រយ​គ្រឿង​។​

​លោក Itsunori សង្កត់ធ្ងន់​ថា “​នាវាមុជទឹក​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​របស់​ប្រទេស​មួយ​ដែល​ស្ថិតនៅក្រោម​តំបន់​ទឹក​កៀក​ប្រទេស​មួយ​ផ្សេង គឺ​ផ្ទុយ​នឹង​គោលការណ៍​អន្តរជាតិ​។ នាវាមុជទឹក​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​អាច​ធ្វើដំណើរ​ក្នុងអំឡុងពេល​យ៉ាង​ច្រើន​ម៉ោង ហើយ​ពិបាក​នឹង​ពិនិត្យ​ឃើញ ព្រោះ​តែ​វា​មាន​សមត្ថភាព​មុជ​ចុះ​ក្នុង​ជម្រៅ​ទឹក​យ៉ាងជ្រៅ​”​។​

​នាវាមុជទឹក​ចិន Shang មាន​ទម្ងន់ ៧០០០​តោន និង​បណ្តោយ​ប្រវែង​១១០​ម៉ែត្រ ត្រូវបាន​បំបាក់​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ គ្រាប់បែក​ក្នុង​ទឹក និង​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​។ នេះ​ជា​ប្រភេទ​នាវាមុជទឹក ដ៏​ទំនើប​បំផុត​របស់​ទ័ពជើងទឹក​ប្រទេស​ចិន​។​

​ការ​ដែល​នាវាមុជទឹក​វាយលុក​ចិន ត្រូវបាន​ចាប់​ភស្តុតាង​ថា កំពុង​”​លាក់ខ្លួន​” នៅ​ជិត​មូលដ្ឋាន​យោធា​អាមេរិក បាន​កើតឡើង​ស្របពេល​ដែល​ក្រុង​ប៉េកាំង​នឹង​វ៉ាស៊ីនតោន កំពុង​មាន​ភាព​តានតឹង​ព្រោះតែ​ខ្វែងគំនិត​គ្នា​ចំពោះ​វិធី​ដោះស្រាយ​វិបត្តិ​នៅ​កូរ៉េខាងជើង​៕ ចន្ទ្រា​

spot_img
×