Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​រថយន្តបុក​ម៉ូតូ​នៅ​ស្រុក​ចន្ទ្រា​

spot_img

​ខេត្តស្វាយរៀងៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរឱ្យ​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​កម្មករ និង ម៉ូតូ បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្តាលឱ្យ​មនុស្ស​ស្លាប់​២ នាក់ (​ប្រុស​១​នាក់​) និង​រងរបួស​ធ្ងន់ ១ នាក់ (​ស្រី​) បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០៤​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវ 3SVR1 ស្ថិតនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​មនុស្ស​ស្លាប់​០២ នាក់​និង​រងរបួស​ធ្ងន់ ០១ នាក់​ដែលមាន​ឈ្មោះ​ដូចខាងក្រោម : ១-​ឈ្មោះ សួន បូរី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​ស្លាប់​)​។ ២-​ឈ្មោះ ឡាញ់ ផាន្នី ភេទ​ស្រី អាយុ​២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​ស្លាប់​) ។ ៣-​ឈ្មោះ ម៉ាក់ សុភា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​របួសធ្ងន់​) ។​

​ប្រភព​ដដែល​បាន​បន្តថាៈ មូលហេតុ ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ខាងលើនេះ គឺ​បណ្តាលមកពី​រថយន្ត​បើកបរ​ល្បឿន​លឿន រួច​ក៏​បុក​ម៉ូតូ​ពីក្រោយ​តែម្តង ។ បច្ចុប្បន្ន​សាកសព​សម​ត្ថ​កិច្ច​បានប្រគល់​ទៅឱ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ អ្នករងរបួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ។ មធ្យោបាយ​ធ្វើដំណើរ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​។ ចំពោះ​ជនបង្ក​រត់គេចខ្លួន​បាត់ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×