Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ​! ពេលនេះ អ៊ីតាលី​វ៉ា​ផ្តាច់​ចិន ដោយ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៣,៤០៥ នាក់ និង​ករណី​ឆ្លង​ថ្មី ៥,៣២២ នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​

spot_img

​ប្រទេស​អ៊ីតាលី​បាន «​វ៉ា​ដាច់​» ប្រទេស​ចិន​ជា​ផ្លូវការ ចំពោះ​ចំនួន​អ្នកស្លាប់​ដោយសារ​ការ Covid-19 ជាមួយ​ចំនួន​អ្នក​ឆ្លង ៥.៣២២ ករណី​ថ្មីៗ​បន្ថែមទៀត ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន CNN ឥឡូវនេះ​ប្រទេស​អ៊ីតាលី​កត់ត្រា​ករណី​ឆ្លង​សរុប​ចំនួន ៤១.០៣៥ ករណី គឺ​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​ប្រទេស​ចិន ៨១.១២០ ។​

​ប្រទេស​នេះ​ក៏បាន​កត់ត្រា​ចំនួន​អ្នកស្លាប់ ៣.៤០៥ នាក់​ផងដែរ ដែល​ខ្ពស់ជាង​ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​ចិន ដែល​ត្រឹម​ចំនួន ៣.២៤៩ នាក់​។​

​ប្រការនេះ​ធ្វើឱ្យ​ប្រទេស​អ៊ីតាលី​ក្លាយជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត Covid-19 ។​

​ទន្ទឹមនឹងនេះ​ផងដែរ ប្រទេស​ម៉ាឡេស៊ី​ក៏ត្រូវ​បាន​គេ​កំណត់ថា​ជា​ករណី​ខ្ពស់​ជាងគេ​ទី​៣ សម្រាប់​ករណី Covid-19 នៅ​អាស៊ី និង​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

​ជាមួយនឹង​ករណី​ថ្មី​ចំនួន ១១០ បន្ថែមទៀត​នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ចំនួន​សរុប ឥឡូវ​មាន​ដល់ ៩០០ ហើយ​គេ​រំពឹងថា​នឹង​កើនឡើង​នាពេល​អនាគត​៕

ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×