Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី​វ៉ា​ដាច់​ចិន​ជា​ប្រទេស​មាន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 ច្រើន​បំផុត​

spot_img

​ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​វ៉ា​ដាច់​ប្រទេស​ចិន ក្លាយជា​ប្រទេស​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត​។​

​អ្នកស្លាប់​ដោយសារ​វីរុស​នៅ​អ៊ីតាលី​កើនឡើង​ដល់​ចំនួន ៣.៤០៥​នាក់ ក្រោយពេល​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៤២៧​នាក់​បន្ថែម​កាលពី​ថ្ងៃ​ពុធ​។​

​ចំណែក​ចិន មាន​អ្នកស្លាប់​សរុប​ចំនួន ៣.២៤៥​នាក់ ចាប់តាំងពី​មានការ​ផ្ទុះ​លើកដំបូង​កាលពី​ចុងឆ្នាំ​មុន​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ ភ្នាក់ងារ​ការពារ​ស៊ីវិល​របស់​អ៊ីតាលី បាន​និយាយថា ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កើន​ដល់ ៤១.០៣៥​ករណី ក្រោយពេល​មានការ​ឆ្លង​ជាង ៥.០០០​ករណី​បន្ថែមទៀត​។​

​ការឆ្លង​ថ្មី​ហាក់​មិនមាន​ភាព​ធូរស្រាល​ឡើយ ទោះបី​រដ្ឋាភិបាល​អ៊ីតាលី​ចាត់វិធានការ​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ channelnewsasia


spot_img
×