Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ហាម​មិន​ឲ្យ​មាន ជើងហោះហើរ​អន្តរជាតិ​ទាំងអស់ ចូល​ប្រទេស​ខ្លួន រយៈពេល​មួយ​សប្តាហ៍​

spot_img

​ឥណ្ឌា​បានប្រកាស​មិន​អនុញ្ញាតិ​ឲ្យ​មាន​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់ ចូលមក​ប្រទេស​របស់ខ្លួន​រយៈពេល ១​សប្តាហ៍​ចាប់ពី​ថ្ងៃអាទិត្យ​ទៅ ដែល​វា​គឺជា​វិធានការ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ ក្នុង​សេចក្តី​ប្រកាសថា ចាប់ពី​ថ្ងៃទី ២២ ខែមីនា​ទៅ នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ជើងយន្តហោះ​អន្តរជាតិ ចូល​ឥណ្ឌា​ឡើយ​។​

​ពលរដ្ឋ​ឥណ្ឌា​អាយុ ៦៥​ឆ្នាំ​ឡើង និង​កុមារ​អាយុ ១០​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌា ប្រាប់​ឲ្យ​ស្នាក់​នៅតែ​ផ្ទះ​។​

​រដ្ឋធានី New Delhi បានធ្វើ​ការផ្អាក​ទិ​ដ្ឋ​ការ ដល់​អ្នកទេសចរ​ទាំង​អស់ និង​ហាមប្រាម​អ្នកដំណើរ ដែល​មកពី​តំបន់​អឺរ៉ុប សមាគមន៍​ជំនួញ​សេរី​អឺរ៉ុប តួ​ក​គី និង​អង់គ្លេស​។​

​អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួន ក៏​នឹង​ត្រូវដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ​ផងដែរ នៅពេល​ពួកគេ​ធ្វើដំណើរ​មកដល់​ឥណ្ឌា​។​

​សូមបញ្ជាក់ថា ប្រទេស​ឥណ្ឌា​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១៧៣​ករណី និង​មាន​អ្នកស្លាប់​ចំនួន ៤​នាក់​។ ឥណ្ឌា​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ទី ២​បន្ទាប់ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×