Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ឃាត់ខ្លួន ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក KUN SROS ក្លែង​ព័ត៌មាន ថា មាន​អ្នក​ឆ្លង​ជំងឺ វីរុស Covid19 នៅ​ក្រុមហ៊ុន​មួយ​

spot_img

​កំពង់ស្ពឺ ៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក KUN SROS ក្លែង​ព័ត៌មាន ថា​មាន​អ្នក​ឆ្លង​ជំងឺ វីរុស Covid19 នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បានធ្វើការ​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ក្នុង​របាយការណ៍​ថា កាលពី​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២០ មានការ​យល់ច្រឡំ​ធ្វើឱ្យ​ជ្រួលច្របល់​ពីរ​សំណាក់​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ដក់ពរ ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលមកពីរ​ដំណឹង​ចែកចាយ​គ្មាន​ការពិត របស់​បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក KHU SROS ឈ្មោះ សាត ស្រស់ ភេទ​ប្រុស មុខរបរ ជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ក្រសាំង​ខ្ពស់ ដោយ​ការ​បង្ហោះ​សារ​សម្លេង ” សូម​លោកគ្រូ​អ្នកគ្រូ ទាំងអស់​ដែល​នៅក្នុង​គ្រុប messenger សាលាបឋមសិក្សា​ក្រសាំង​ខ្ពស់ ថ្មីៗ​នេះ​ជំងឺ CONORA បានមក​ដល់​កោះ​កោង ក្រាំង​ដី​វ៉ា​យ​និង​បាន​ឆ្លង​មក​មនុស្ស​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​… ត្រូវជា​កូន​យាយ​ខុម​នៅ​សាលាឃុំ​ក្រាំង​ដី​វ៉ា​យ ភ្នំស្រួច កំពង់ស្ពឺ យើង​ហ្នឹង ឥឡូវ​គេ​បាន​ចុះមក​យកទៅ​ព្យាបាល ហើយ តែ​នៅសល់​ច្រើន​នាក់​ទៀត ក្នុង​ក្រុមហ៊ុន​ដូច្នេះ​សូម​បងប្អូន លោកគ្រូ អ្នកគ្រូ ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង​នឹង​នាំគ្នា​ប្រុងប្រយ័ត្ន “​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ពីរ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ការ​ជ្រួលច្របល់ ដោយ​នាំគ្នា​ឈប់​មក​ធ្វើការ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​យស ការនិយាយ​បន្ដ​គ្នា​ដោយ​នាំឱ្យ​មានការ​រើ​ង​អើ​ង ចំពោះ​ព័ត៌មាន​ថា “​មនុស្ស​ម្នាក់​ឆ្លង​ជំងឺ​” នៅក្នុង​ក្រម​ហ៊ុន​ខាងលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ នគរបាល​ខេត្ត បានឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន អញ្ជើញ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ជា​លទ្ធផល ជនសង្ស័យ​បាន​សារភាព ទទួលស្គាល់ថា​ខ្លួន​ពិតជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ KHU SROS​និង​បាន​និយាយ​សារ​បង្ហោះ​ចែកចាយ​ក្នុង​គ្រុប messenger ឈ្មោះ សាលាបឋមសិក្សា​ក្រសាំង​ខ្ពស់ ពិតប្រាកដ​មែន ដោយសារតែ​ខ្លួន​ឮ​តៗ​ពីរ​ក្មេងៗ នៅក្បែរ​ក្រុមហ៊ុន បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន ជំនាញ​សន្ដិសុខ​ផ្ទៃក្នុង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ស្នងការ​នគរបាល​ខេត្ត បាន​សំណូមពរ​ស្នើសុំ​ដល់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មេត្តា​កុំ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​ស្ថាន​ភាពវឹកវរ​ក្នុងសង្គម ៕​ដោយ​៖​កូ​ឡាប​

spot_img
×