Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​១​ហ្វូង​ឆ្មក់​ចូលក្នុង​ភូមិ ដើម្បី​ស្វែងរក​ចំណី​ស៊ី ចៃដន្យ​គាស់កកាយ​ផឹក​ប៉ះចំ​ស្រា​ពោត ៣០ គីឡូ មានអី​ស្រវឹង​ដេកលក់​យ៉ាង​សន្ធៃ​គ្រប់គ្នា

spot_img

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Epicalyptic បាន​ឲ្យ​ដឹងថា ដំរី​មួយ​ហ្វូង​មាន​គ្នា ១៤ ក្បាល បាន​ដើរលេង​ចូលក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត Yunan ប្រទេស​ចិន ដើម្បី​ស្វែងរក​ពោត និង​ចំណីអាហារ​ផ្សេងៗ​ទៀត ។ ទោះយ៉ាងណា ពួកវា​ច្រឡំ​ប៉ះចំ​ស្រា​ពោត ៣០ គីឡូក្រាម ហើយ​ផឹក​វា​ទាំងអស់​។ ក្រោយមក សត្វ​ដំរី​ទាំងនោះ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកលក់​ទាំង​ស្ថានភាព​ស្រវឹង នៅឯ​ចម្ការ​តែ​ក្បែរ​នោះ ជាមួយ​ស្នាមញញឹម​គួរឱ្យ​ស្រឡាញ់​នៅលើ​មុខ​របស់​ពួកវា​។​

​ផេ​ក​ខាងលើ​បានសរសេរថា​៖ “ នៅពេលដែល​មនុស្ស​អនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ក្រុម​ដំរី ១៤ ក្បាល បាន​សម្រុកចូល​ក្នុងភូមិ​មួយ​ក្នុង​ខេត្ត Yunan ដើម្បី​ស្វែងរក​ពោត និង​ចំណីអាហារ​ផ្សេងទៀត​។ ពួកវា​បានបញ្ចប់​ជាមួយ​ការផឹក​ស្រា​ពោត ៣០ គីឡូក្រាម ហើយ​ស្រវឹងធ្លាក់ភ្នែក​ដេកលក់​នៅ​ចម្ការ​តែ​ក្បែរ​នោះ​តែម្តង​“​។​

​ទោះបី​ស្ថិតក្នុង​ស្ថានភាព​នេះ​ក្តី តែ​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​របស់​ពួកវា គឺ​បានបង្ហាញ​យើង​ត្រូវតែ​ធ្វើការ «​ស្តារ​» ព្រៃ​ឡើងវិញ ដោយ​ពិចារណា​ថា​វា​ជា​ផលប៉ះពាល់​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ដែលនាំឱ្យ​ដំរី​ក្រីក្រ​ទាំងនេះ​ត្រូវ​ស្វែងរក​ភូមិ​រក​ចំណី​។​

​ហេតុដូច្នេះ ខណៈពេលដែល​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម កំពុង​ជួយ យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើ​ថែមទៀត តាមរយៈ​ការដាំ​ដើមឈើ​បន្ថែម ឈប់​អភិវឌ្ឍ​ដី​ដែល​មិនមាន​តម្រូវ​ការចាំបាច់ ជាពិសេស នៅពេល​មាន​គម្រោង​បោះបង់​ជាច្រើន ដែល​អាច​ត្រូវបាន​ប្រើ​ឡើងវិញ និង​មាន​គោលបំណង​ឡើងវិញ ។​

​ការផ្ទុះ​ឡើង​នៃ Covid-19 អាចជា​សញ្ញា​ដ៏​ល្អ​ណាស់ ដែល​យើង​គ្រប់គ្នា​ត្រូវតែ​បញ្ឈប់​ភាពល្ងង់ខ្លៅ ចំពោះ​អ្វីដែល​យើង​បានធ្វើ​ទៅលើ​ភពផែនដី ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖worldofbuzz)​

spot_img
×