Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​នឹង​ប្រើប្រាស់ នាវា​ទេសចរណ៍​ជា​មន្ទីរពេទ្យ​អណ្តែត ដើម្បី​ព្យាបាល​អ្នកជំងឺ​

spot_img

​នាវា​ទេសចរណ៍​ធំៗ អាច​នឹង​ត្រូវគេ​ប្រើ​ក្លាយ ទៅជា​មន្ទីរពេទ្យ​អណ្តែត ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណា ដោយសារតែ​វា​មាន​បន្ទប់​ច្រើន​។ នេះ​បើតាម​ការបញ្ជាក់ របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល៉ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ត្រាំ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក Micky Arison ប្រធាន​ក្រុមហ៊ុន Carnival ដែល​គ្រប់គ្រង​បណ្តាញ​នាវា​ទេសចរណ៍ បានផ្តល់​នាវា​សម្រាប់ធ្វើ​មន្ទីរពេទ្យ ហើយ​វា​គឺជា​ការផ្តល់​ដ៏​សម្បុរ​ស​។​

​លោក ត្រាំ​បញ្ជាក់ថា “​គាត់​និយាយថា គាត់​មាន​នាវា​មួយចំនួន ដែល​អាច​ស័ក្តិសម​សម្រាប់​អ្វីដែល​យើង​កំពុង​ធ្វើ​” ដោយសារ​សារ​តែ​នាវា​មាន​ទំហំ​ធំ និង​មាន​បន្ទប់​ច្រើន​។​

​លោក​និយាយទៀតថា “​ប្រសិនជា​ពួកយើង​ត្រូវការ​កប៉ាល់ និង​បន្ទប់​ច្រើន ពួកវា​នឹង​ចូល​ចត​នៅ​ទីក្រុង New York, Los Angeles និង San Francisco និង​កន្លែង​ផ្សេងៗ​ទៀត​”​។​

Carnival គឺជា​ក្រុមហ៊ុន​នាវា​ទេសចរណ៍ ឈានមុខ​គេ​ក្នុង​ពិភពលោក​។​

​សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃ​សុក្រ​នេះ អា​មេ​រិច​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន​ជាង ១៤.០០០​ករណី និង​ស្លាប់​ជាង ១០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×