Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាព នៃ​ការរីក​រាលដាល វីរុស​កូ​វីដ​១៩ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​របាយការណ៍​ពី​បច្ចុប្បន្នភាព​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ ក្នុងស្ថានភាព​ប្រទេស​កម្ពុជា គិត​ត្រឹម​ម៉ោង ១០​យប់ ថ្ងៃទី ១៩ មីនា ២០២០ ករណី​វិជ្ជមាន​វីរុស​ជំងឺ COVID-19​ទាំងអស់​ចំនួន​៤៧​នាក់​(​ស្រី​២​នាក់​) , ៤៤​ករណី​នាំចូល​ពី​ប្រទេសក្រៅ ១​ករណី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​២​ករណី​ជា​ប្រពន្ធ​ពីរ​នាក់​ប៉ះពាល់​ផ្ទាល់ ជាមួយ​ប្តី​ពីរ​នាក់ មកពី​បុណ្យ​សាសនា​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​រកឃើញ​មាន​ផ្ទុក​វិជ្ជមាន COVID-19​។ យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានចេញ​ប្រកាស​ព័ត៌មាន​ថា ទំនិញ​ចេញចូល កម្ពុជា វៀតណាម នៅតែ​ធ្វើជា​ធម្មតា ដោយ​ផ្អែកលើ​ជម្រើស​ចំនួន ៤ ក្នុងនោះ​ក៏ត្រូវ​តែមាន លក្ខខណ្ឌ មួយ គឺ​ដូរ​តៃកុង​រថយន្ត​នៅ​តំបន់ស ផងដែរ​។ សមាគម​រោងចក្រ​កាត់ ដេរ​កម្ពុជា​បានបញ្ជាក់ នៅមុននេះ​បន្តិច​ថា ការដោះដូរ​ទំនិញ​នៅ​ព្រំដែន កម្ពុជា វៀតណាម បាវិត – ម៉ុក​បៃ គឺមាន ដំណោះស្រាយ​ហើយ ដោយ​ឈរលើ​ជម្រើស ចំនួន ៤​គឺ ៖ ១) ដូរ​តៃកុង​រថយន្ត​នៅ​តំបន់ស ២) ដូរ​ក្បាល​ឡាន​អូស​រ៉ឺម៉ក​សណ្តោង ៣) ដូរ​កុងតឺន័រ ៤) អនុញ្ញាត​ឲ្យ​ដឹក​ចូលដល់​ផែរ​ស្ងួត (​តៃកុង​ឡាន​អាច​ត្រឡប់​ចូល​ប្រទេស​ខ្លួន​វិញ​ដោយ​មិន​ជាប់ Quarantine)​។​

​សូម​បញ្ជាក់ដែរថា កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​នៅថ្ងៃនេះ បានប្រកាសថា កំពង់ផែ​នៅ​បន្តការងារ​អាជីវកម្ម ឬ​ប្រតិបត្តិការ​ជា​ប្រក្រតី ២៤​ម៉ោង​/៧​ថ្ងែ ដោយ​ពុំមាន​ការផ្អាក ឬ​បិទ​សកម្មភាព​អាជីវកម្ម​ឡើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×