Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន UN ព្រមាន​ថា វីរុស COVID-19 អាច​សម្លាប់​មនុស្ស​រាប់​លាន​នាក់ ប្រសិនជា​រីក​រាលដាល ដោយ​គ្មាន​ការត្រួតពិនិត្យ​

spot_img

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើការ​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា មនុស្ស​រាប់លាន​នាក់​អាច​នឹង​ស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា ជាពិសេស​នៅក្នុង​ប្រទេស​ក្រីក្រ ប្រសិនជា​វា​រីក​រាលដាល ដោយ​គ្មាន​ការត្រួតពិនិត្យ​។ លោក​បាន​អំពាវ​ណា​ឲ្យ​មានការ​ឆ្លើយតប ជា​សកល​ប្រឆាំងនឹង​វីរុស​នោះ​។​

​លោក​ថ្លែងថា “​ប្រសិនជា​យើង​ឲ្យ​វីរុស​នោះ រីក​រាលដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ វា​នឹង​សម្លាប់​មនុស្ស​រាប់លាន​នាក់ ជាពិសេស​នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​។​

​លោក​ថា “​សាមគ្គី​ភាពជា​សកល មិន​ត្រឹមតែ​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ប្រយោជន៍​រួម​របស់​មនុស្ស​គ្រប់គ្នា​”​។​

​លោក​បន្ថែមទៀតថា “​យើង​ត្រូវ​ផ្លាស់ប្តូរ​ជាបន្ទាន់​ពី​ស្ថានភាព​មួយ ដែល​ប្រទេស​នីមួយៗ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​សុខា​ភាព​របស់ខ្លួន ទៅជា​វិធានការ​ដែលមាន​តម្លាភាព​ពេញលេញ និង​ការឆ្លើយតប​ជាស​កល រួមមាន​ការជួយ​ប្រទេស​ផ្សេងៗ ដែល​បាន​ត្រៀមខ្លួន​តិចតួច ក្នុងការ​ដោះស្រាយ​វិបត្តិ​នោះ​”​។​

​លោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ ផ្តល់​ការគាំទ្រ​ឲ្យ​ខ្លាំង ទៅដល់​កិច្ចប្រឹងប្រែង​ពហុភាគី ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

​សូមបញ្ជាក់ថា ពិភពលោក​កំពុង ត្រូវបាន​ញាំញី​យ៉ាងខ្លាំង ដោយសារ​វីរុស​មរណៈ ដែល​បាន​ផ្ទុះឡើង កាលពី​ចុង​ឆ្នាំមុន នៅក្នុង​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជិត ៩.០០០​នាក់ និង​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

spot_img
×