Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិខ្មែរឥស្លាម រួមទាំងអ្នក​បើកបរ ១០នាក់ មកពិនិត្យ ហើយសង្ស័យមានផ្ទុកជំងឺកូវីដ១៩, ក្រោយធ្វើតេស្ត ពួកគាត់អវិជ្ជមាន

spot_img

ពោធិ៍សាត់៖ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកជនជាតិខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ។

ទោះបីជាមានករណីឃាត់រថយន្ត និងជនសង្ស័យទាំង១០នាក់ខាងលើយ៉ាងណាក្តី គិតត្រឹមវេលាម៉ោង ៨ និង០៦នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ខេត្តពោធិ៍សាត់ នៅមិនទាន់មានករណីជំងឺកូវីដ១៩ នៅឡើយទេ។ នេះបើតាម ការបង្ហោះផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងផេកផ្លូវការ Pursat Provincial Health Department។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៤៣នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការចុះឃាត់រថយន្តដឹកជនជាតិខ្មែរឥស្លាមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមកថា មានបងប្អូនជនជាតិខ្មែរឥស្លាមរស់នៅខេត្តពោធិ៍សាត់ ចំនួន៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ ខណៈដែលពួកគាត់ទាំងអស់នោះ នៅជិតនឹងអ្នកដែលផ្ទុកមេរោគកូវីដ១៩ នឹងមិនព្រមអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ។

បងប្អូនខ្មែរឥស្លាមទាំង៩នាក់ រួមមាន៖
១-ឈ្មោះ ម៉ាត លោះ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២-ឈ្មោះ យេប ឆា ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៣-ឈ្មោះ ឯល សុះ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៤-ឈ្មោះ លិ ឡ ភេទប្រុស ភេទប្រុស រសនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៥-ឈ្មោះ ហ្វា សេន ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៦-ឈ្មោះ យឹម អាន ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៧-ឈ្មោះ ម៉ាន ហូ ភេទប្រុស រស់នៅភូមិអូរជ្រៅ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៨-ឈ្មោះ សុះ យ៉ា ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៩-ឈ្មោះ លី សាហ្វីអ៊ី ភេទប្រុស រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទាក់ទងនឹងករណីនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត បានបញ្ជាផ្ទាល់ ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក និងការិយាល័យ ស្រុកប្រតិបត្តិសំពៅមាស ព្រមទាំងកម្លាំងសមត្ថកិច្ចតាមគោលដៅនីមួយៗ ដោយបានបញ្ជូនជនសង្ស័យ រួមទាំងអ្នកបើកបរទាំង១០នាក់ខាងលើ ឱ្យស្នាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលសុខភាពកណ្តៀង រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យតាមដានបន្ត និងយកសំណាក រួមទាំងវត្ថុវិភាគ មកវិទ្យាស្ថានប៉ាស្ទ័រ ធ្វើកោសល្យវិច្ច័យរកមេរោគកូវីដ១៩ (Covid-19)ដោយ៖កូឡាប

spot_img
×