Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែរឲ្យអាជ្ញាធរដែនដីបានឃើញផង សួរថាធ្វើរបងចឹងត្រូវអត់?

spot_img

រូបភាព​ដ៏​អស្ចារ្យ​មួយ​សន្លឹក ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ការក្តៅក្រហាយ​យ៉ាងខ្លាំង ពី​សំណាក់​បងប្អូន​មហាជន​ជាច្រើន ចំពោះ​ទង្វើ​ត្រូវបាន​មើលឃើញថា «​លោភលន់​ហួសប្រមាណ​» របស់​បុគ្គល​មួយ​មិនដឹងថា​មានអំណាច​ប៉ុណ្ណា​? ដែល​កំពុង​ធ្វើ​របង​រំលោភ​លើ​ចំណី​ថ្នល់​សាធារណៈ ដែល​អ្នកស្រុក​អ្នកភូមិ​បាននិងកំពុង​ធ្វើដំណើរ​លើ​នោះ​តាំងពី​យូរយារ​ណាស់​មកហើយ ។​

​ករណី​ដ៏​ហួសចិត្ត​នេះ យើង​ពុំ​ដឹងថា​បានកើត​ឡើង​នៅក្នុង​ភូមិ​ឃុំ​ស្រុក​ណា​នោះទេ ហេតុនេះ​សូម​បងប្អូន​ទាំងអស់គ្នា​បន្ត​ចែករំលែក ដើម្បី​បាន​ដល់​អាជ្ញាធរ​ដែនដី​នៅ​ទីនោះ​បានដឹង ចុះទៅ​ត្រួតពិនិត្យ​ផង ឬ មួយ​ពួកគាត់​ដេកលក់​អស់ហើយ​? ។​

​ខុសត្រូវ​នឹង «​ព្រនង់ ឬ ដុំឥដ្ឋ​» យ៉ាងណា បើតាម​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ គឺ​គាត់​បាន​និយាយ​បែប​លេងសើច​ចំៗ​ថា​៖ «​កុំ​មាត់​បង​ប្អួ​ន កា​ពិត​រដ្ឋ​ទុក្ខ​អោយ​គាត់​ធ្វេ​ី​អោយ​ហេ​ី​យ​រួចរាល់​សិន ទេ​ី​ប​គេ​មក​វ៉ៃ​ចោល​តែម្ដង ករណីនេះ​មាន​ម្ដង​រួចមក​ហេ​ី​យ​នៅ​ជិត​ផ្ទះ​ខ្ញុំ​» ៕ ដោយ៖ លឹម ហុង

spot_img
×