Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រាជរដ្ឋាភិបាល កំណត់​ទីតាំង​២​កន្លែង សម្រាប់​ទទួល​ស្វាគមន៍ ជំនួយ​សប្បុរសជន ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ អំពី​ការកំណត់​យក​ទីតាំង​ចំនួន​២​កន្លែង សម្រាប់​ទទួល​ស្វាគមន៍​ជំនួយ​សប្បុរសជន ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ព្រះមហាក្សត្រ និង​សម្តេចម៉ែ ទ្រង់​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់ សរុប​ចំនួន​៣០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការបំពេញ​កាតព្វកិច្ច​។ ជាមួយគ្នានេះ ក៏មាន​សប្បុរសជន​ជា​បន្តបន្ទាប់ បានផ្តល់​ជំនួយ​ជា​ថវិកា​មួយចំនួន ដល់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ បានប្រកាសថា នៅក្នុងពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​នឹង​គ្រោះភ័យ ដែល​បង្កឡើង​ដោយ​ជំងឺ​រីក​រាលដាល​កូ​វីដ​១៩ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ចាត់វិធានការ​មួយចំនួន ដើម្បី​ទប់ទល់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដោយបាន​ជំនួយ​ដែល​នឹងត្រូវ​បានផ្តល់ រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​របស់​ប្រជាជន​កម្ពុជា​នៃ​យើង​។​

​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ពី​ទីតាំង​ទាំង​២​កន្លែង សម្រាប់​សម្រួល ដល់​ការទទួល​ជំនួយ​ពី​សប្បុរសជន​រួមមាន​៖​កន្លែង​ទី​១៖ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​ជា​ប្រធាន ហើយ​មាន​អាស័យដ្ឋាន​នៅ​ក្រសួងសុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល (​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​)​។ កន្លែង​ទី​២៖ គឺ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែលមាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និង​មន្ត្រី​មួយចំនួនទៀត ជា​អ្នក​រង់ចាំ​ទទួល​៕​ដោយ​៖​កូ​ឡាប​

spot_img
×