Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តកណ្តាល ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​

spot_img

​កណ្តាល​ ៖​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ អាជ្ញាធរ​ខេត្តកណ្តាល ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចាប់ពី ២៣:៥៩ យប់ ថ្ងៃទី 20 ខែមីនា​ឆ្នាំ ២០២០​នេះ តទៅ​។

​នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ដឹកនាំ​គណៈកម្មការ ចុះ​ត្រួតពិនិត្យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩(covid-19) និង​ចាត់វិធានការ​ត្រួតពិនិត្យ​តាមដាន​ជាប្រចាំ​នៅតាម​ច្រកទ្វារព្រំដែន ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ ស្រុក​កោះធំ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ អជ្ញាធរ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចាប់ពី ២៣:៥៩ យប់ ថ្ងៃទី 20 ខែមីនា​ឆ្នាំ ២០២០​នេះ តទៅ​។ ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ចរាចរណ៍​មនុស្ស និង​ទំនិញ​ដែល​ឆ្លងកាត់​ច្រកទ្វារព្រំដែន ហើយ​​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​នៅតែ​អនុវត្ត​ធម្មតា​ដោយ​គ្មាន​ការរាំងស្ទះ​។​

​លោក​អភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​មានការ​ភ័យខ្លាច​ចំពោះ​ជំងឺ កូ​វីដ​-១៩​នេះ ពីព្រោះ​ជំងឺ​នេះ​គឺអាច​ព្យាបាល​បាន ហើយ​ខេត្ត​ក៍បាន​ត្រៀម​នូវ​វិធានការ​ការពារ ទប់ស្កាត់ និង​ព្យាបាល​រួចហើយ នៅតាម​មន្ទីរពេទ្យបង្អែក​ទាំង​១១ ក្រុង​-​ស្រុក​ក្នុង​ខេត្ត ។ ឯកឧត្តម​បាន​បន្ថែមថា​ទោះជា​យ៉ាងណាក៏ដោយ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ​។

ក្នុងឱកាស​នោះ​លោក​អភិបាល ក៏បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​ផ្ទាល់​នៅតាម​ច្រកទ្វារព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៉ិន រវាង​ខេត្តកណ្ដាល​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ៕​ដោយ​៖​កូ​ឡាប​

spot_img
×