Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្មេង​ទំនើង​២​ក្រុម ជិះ​ម៉ូតូ​ដេញ​គប់ និង​កាប់​គ្នា​ដោយ​ប្រេី​កាំបិតផ្គាក់ កាំបិតប៉័ងតោ និង​ដុំថ្ម បណ្តាល​ឲ្យ​រងរបួស​ម្នាក់​

spot_img

​កណ្តាល​៖ ក្រុមបងធំ​ជើង​ខ្លាំង​ក្រៅ​សង្វៀន​ប្រចាំ​ព្រែក​ហូរ ក្រុង​តាខ្មៅ​ចំនួន ៧ នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ចាប់​ញាត់​គុក​អស់ហើយ​។

​នគរបាល​ក្រុង​តាខ្មៅ បាន​រាយការណ៍​ករណី ហិង្សា​ដែល​បង្កឡើង​ដោយ​ចេតនា​ទៅវិញទៅមក និង​ធ្វេី​ឲ្យ​ខូចខាត​ដោយ​ចេតនា រវាង​ក្មេង​ទំនើង​ប្រចាំ​ភូមិ​ចំនួន​២​ក្រុម ​ដែល​កើតហេតុ ១៨ មីនា ២០២០ វេលា​ម៉ោង ១៥ និង ៣០ នាទី នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ភូមិ​ព្រែក​ហូរ​កេី​ត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនសង្ស័យ ២ ក្រុម គឺ ក្រុមទី​១​មាន​គ្នា​៣​នាក់ ១-​ឈ្មោះ អូន អឿន ភេទ ប្រុស អាយុ​៣៤​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ នេសាទ​ត្រី រងរបួស​ឆ្អឹងជំនី​ខាងឆ្វេង (​ឃាត់ខ្លួន​) ។ ២-​ឈ្មោះ អូន ចំ​រេី​ន ភេទ ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ នេសាទ​ត្រី (​ឃាត់ខ្លួន​) ។ ៣-​ឈ្មោះ សេង ណា​រ៉ុង ភេទ ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។​ចំណែក​ក្រុមទី​២​មាន​គ្នា​៤​នាក់ ១-​ឈ្មោះ ម៉ុ​ន វិ​រ​: ភេទ ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ ដេី​រ​រោងការ (​ឃាត់ខ្លួន​) ។​២-​ឈ្មោះ វៃ សុខ​វ៉េ​ត ភេទ ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ ដេី​រ​រោងការ (​ឃាត់ខ្លួន​) ។ ៣-​ឈ្មោះ ទិ​ត ជីវ័ន ភេទ ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​, មុខរបរ ដេី​រ​រោងការ (​ឃាត់ខ្លួន​) ។ ៤-​ឈ្មោះ សំបូរ រ៉ា​ឌី ភេទ ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន​) ។​

ក្នុង​ហេតុការណ៍​បង្ក​ឲ្យ​សម្ភារ​:​ខូចខាត ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C១១០ ពណ៌​ខ្មៅ​សេរី​ឆ្នាំ ២០១២ (​បែក​ក្បាំង​ស​ខាង , ក្បាល និង​ចង្កៀង​មុខ​) ហើយ​វត្ថុតាង​ចាប់យក ម៉ូតូ​ចំនួន​២​គ្រឿង (១-​ម៉ាក​ហុងដា C១១០ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១២​ផ្លាកលេខ​ភ្នំពេញ 1BI-1917 , ២-​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៥ ផ្លាកលេខ ភ្នំពេញ​1L-7849) កាំបិតប៉័ងតោ​ដង​ឈេី​ចំនួន​២ កាំបិតផ្គាក់​ដង​ឫស្សី​ចំនួន ១ ។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រៀបរាប់​រឿងហេតុ​នេះ​ថា ​មុនពេល​កេី​ត​ហេតុ ជនសង្ស័យ​ទាំងពីរ​ក្រុម​បាន​ទៅលេង​សួន​ទឹក ស៊ីតនី ស្ថិតនៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ទាំងអស់គ្នា ក្នុងពេលនោះ​ក៏បាន​ទាក់​ពាក្យសំដី​គ្នា​ហេី​យ​បាន​ជិះ​ម៉ូតូ​ដេញ​គ្នា​រហូតដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី បាន​ដេញ​គប់ និង​កាប់​គ្នា​ដោយ​ប្រេី​កាំបិតផ្គាក់ កាំបិតប៉័ងតោ និង​ដុំថ្ម បណ្តាល​ឲ្យ​ឈ្មោះ អូន អឿន រងរបួស​ត្រង់​ឆ្អឹងជំនីរ​ខាងឆ្វេង និង​ខូចខាត​ម៉ូតូ​១​គ្រឿង ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច​បាន​ធ្វេី​ការឃាត់ខ្លួន​ជ​នស​ង្ស​យ​ទាំងពីរ​ក្រុម​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដេី​ម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ដោយ៖​បញ្ញា ស័ក្តិ​

spot_img
×