Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ប្រកាស​មិន​អនុញ្ញាត ឱ្យប្រើ​ឱសថ​បុរាណ ព្យាបាល​ជំងឺ កូ​វីដ​19​ឡើយ

spot_img

​សៀមរាប​៖ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស ណែនាំ​ដល់​អ្នក​ប្រក​បរបរ ផ្នែក​វេជ្ជសាស្ត្រ​បុរាណ គឺ​គ្រូ​បុរាណ មិន​អនុញ្ញាត​ជូន ក្នុងការ​ព្យាបាល ដោយ​ឱសថ​បុរាណ​សម្រាប់​ករណី​អ្នកជំងឺ​កូ​វីដ 19​ឡើយ ពីព្រោះថា​ជំងឺ​នេះ​ជា​ជំងឺ​សកល​ត្រូវ​ការទាមទារ​ការព្យាបាល​បែប​វិទ្យាសាស្ត្រ​។​

​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ក៏បាន​បញ្ជាក់ថា ការមិន​អនុញ្ញាត​បែបនេះ ដោយសារ​មានការ​ស្នើសុំ​របស់ គ្រូឱសថបុរាណ តាមរយៈ​ទូរស័ព្ទ ដើម្បី​សុំ​ការអនុញ្ញាត​ព្យាបាល​ជំងឺ​កូ​វីដ 19​។​

​ដោយ​មើលឃើញថា ការអះអាង​ពី​សំណាក់ គ្រូឱសថបុរាណ ក្នុងការ​ព្យាបាល​ដោយ ឱសថ​បុរាណ​លើ​អ្នកជំងឺ​កូ​វីដ 19 គឺ​គ្មាន​លក្ខណៈ​បច្ចេកទេស និង​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ព្រោះ​យើង​ដឹង​ហើយ​ថា វី​រស​កូ​វីដ​១៩ ជា​ប្រភេទ​វីរុស​ឆ្លង​ជាស​កល ដែល​វា​ឆ្លង ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ពី​សហគមន៍​ទៅ​សហគមន៍ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ទូទាំង​ពិភពលោក ដូច្នេះ​ការព្យាបាល​ករណី​អ្នកជំងឺ​នេះ ទាមទារ​ត្រូវដាក់ នៅ​ដាច់ដោយឡែក ក្នុង​មន្ទីរពេទ្យ និង​ទទួល​ការព្យាបាល តាម​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។

​ជាមួយគ្នានេះ ក្នុងនាម​ថ្នាក់ដឹកនាំ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សូម​មិន​អនុញ្ញាត ចំពោះ​ការព្យាបាល ដោយ​ប្រើ​ឱសថ​បុរាណ ឡើយ ក្នុងករណី​សង្ស័យ សូម​រាយការណ៍​មក​ភ្នាក់ងារ សុខាភិបាល​ក្នុង​មូលដ្ឋាន ឬ​ធ្វើការ​ទំនាក់ទំនង ទៅ​លេខ​ទូរស័ព្ទ 115 របស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​។

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បាន​បញ្ជាក់ថា ចំពោះ​ករណី មិន​អនុវត្តតាម ការណែនាំ ធ្វើការ​ជម្រាបជូន​នេះ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នឹង​ចាត់វិធានការ​តាមច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×