Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! លក់​ម៉ាស​តំឡើងថ្លៃ​កេងចំណេញ​ហួសប្រមាណ​ពី Covid-19 ជន​៧​នាក់ ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ប្រាក់​….

spot_img

​មនុស្ស ៧ នាក់ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​ថៃ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ពីបទ​ចោទប្រកាន់​លក់​ម៉ាស​តំឡើងថ្លៃ​ហួសប្រមាណ​មិន​សម​ហេតុផល ។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន ក្នុងអំឡុងពេល​ប្រតិបត្តិ​ការបង្ក្រាប​របស់​រដ្ឋាភិបាល ទៅលើ​ការលក់​ផលិតផល​ការពារ​ដែលមាន​តម្លៃ​ខ្ពស់ ស្របពេល​នៃ​ការ​ផ្ទះ​វីរុស Covid-19 ។​

​ក្រោយ​ពិនិត្យ តុលាការ​បានបង្ហាញ​ថា ៥ នាក់ ក្នុងចំណោម​ជនជាប់ចោទ​ទាំង​៧ ឆ្លៀត​យក​ឱកាស​ពី​វិបត្តិ Coivid-19 ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ស្ថានការណ៍​នេះ និង​ធ្វើការ​ចោទប្រកាន់ថា ពួកគេ​ទាំង​៥​ពិតជា​លក់​ម៉ាស​តំឡើងថ្លៃ​មែន ។​

​វា​ជាការ​ត្រឹមត្រូវ​ណាស់ ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នក​ទាំង​៥៖

១- ស្ត្រី​ឈ្មោះ Umaphon លក់​អស់​ជាង ៤០០០ ដុំ ត្រូវ​ជាប់ទោស ៣ ឆ្នាំ ។ ប៉ុន្តែ ដោយ​គាត់​បាន​សារភាព​ទោសកំហុស ដូច្នេះ​តុលាការ​សម្រេច​កាត់​មក​ត្រឹម​កន្លះ ដោយ​ជាប់ពន្ធនាគារ ១ ឆ្នាំ ៦​ខែ ។​

២- ស្ត្រី​ឈ្មោះ Tawao មាន​ម៉ាស់​៧៥០ ដុំ ត្រូវ​ជាប់ទោស ២ ឆ្នាំ ។ ប៉ុន្តែ ដោយ​គាត់​បាន​សារភាព​ទោសកំហុស ដូច្នេះ តុលាការ​សម្រេច​កាត់ម​ក​ត្រឹម​កន្លះ​ឆ្នាំ ទៅ​១​ឆ្នាំ ។​

៣- ស្ត្រី​ឈ្មោះ Nam Fon មាន​ម៉ាស់ ១២៥ ដុំ ត្រូវ​ជាប់ទោស ១​ឆ្នាំ ។ ប៉ុន្តែ ដោយ​គាត់​បាន​សារភាព​ទោសកំហុស ដូច្នេះ តុលាការ​សម្រេច​កាត់ម​ក​ត្រឹម ៦ ខែ ។​

៤- បុរស​ឈ្មោះ Pongphan មាន​ម៉ាស់ ១២៥ ដុំ ត្រូវបាន​កាត់ទោស ៦ ខែ ដូចគ្នា ។​

៥- ស្ត្រី​ឈ្មោះ Napha Isara មាន​ម៉ាស់ ១២៥ ដុំដែរ ប៉ុន្តែ ត្រូវបាន​កាត់ទោស ១ ឆ្នាំ ដោយ​គ្មាន​ការកាត់បន្ថយ ។​

​ការផ្តន្ទាទោស​ជនជាប់ចោទ​ទាំង ៥ នាក់ នឹងមាន​ប្រសិទ្ធភាព​ភ្លាមៗ​ដោយ​គ្មាន​ការតវ៉ា​រត់ការ​ដោះលែង​ឡើយ​។​

​ចំណែក​ជនជាប់ចោទ​ទី​៦ ស្ត្រី​ឈ្មោះ Tassaphon ដែលមាន​ម៉ាស់ ៥០ ដុំ និង​ស្ត្រី​ទី​៧​ឈ្មោះ Nisara ដែលមាន​ម៉ាស់ ៨ ដុំ ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥ ម៉ឺន​បាត ។ ទោះយ៉ាងណា ដោយ​អ្នក​ទាំងពីរ​បានទទួល​ស្គា​ល់ពី​ទោសកំហុស​របស់ខ្លួន តុលាការ​បានសម្រេច​កា​ត់​បន្ថយ​មក​ត្រឹម ៥០% ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Siamrath)

spot_img
×