Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​២​នាក់​ទៅ​ទិញ​អី​ញ៉ាំ​ពេលយប់ ជិះ​ម៉ូតូ​មកដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ត្រូវ​ពួកក្មេង​ទំនើង​គប់​ដំ​ថ្ម​ឲ្យ​រងរបួស មិនដឹង​ចង់​ប្លន់ ឬ​មានបំណង​អ្វី​ផ្សេង​? សូម​ប្រយ័ត្ន​នារីៗ​!!

spot_img

​នារី​២​នាក់ ត្រូវបាន​ក្រុម​ក្មេង​ទំនើប​គប់​ដុំថ្ម នៅ Klong 8 ខេត្ត Pathum Thani កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ។ នាង​ទាំងពីរ​បានធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ដោយ​បន្តដំណើរ​ទៅមុខ ជំនួស​ឲ្យ​ការឈប់​ម៉ូតូ​ប្រឈមមុខ​នឹង​ពួកវា ។ ម្នាក់​ក្នុងចំណោម​នារី​ទាំងពីរ បាន​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ ប៉ុន្តែ សំណាង​ហើយ វា​ពុំ​បណ្តាល​ឲ្យ​នាងរង​របួស​ធ្ងន់ធ្ងរ ។​

​ហេតុការណ៍​នេះ​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Bored of humans, they talk a lot” នៅ​ថា​នី បង្ហោះ​ឲ្យ​ដឹង ដើម្បី​ព្រមាន​ដល់​ពលរដ្ឋ​ដទៃ​នៅក្នុង​តំបន់​នេះ មានការ​ប្រុងប្រយ័ត្ន ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះបាន​និយាយថា​៖ «​នៅពេលដែល​ខ្ញុំ​កំពុង​បើកបរ​មកដល់​នៅ Klong 8 ក្រុមក្មេងស្ទាវ​បាន​គប់​ដុំថ្ម​មកលើ​ម៉ូតូ​របស់ខ្ញុំ​។ ខ្ញុំ​ប្រាកដថា ពួកគេ​ចង់​ប្លន់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បានសំរេច​ចិត្ត​បន្ត​បើកបរ​ទៀត​។ យើង​មាន​គ្នា​តែ ២ នាក់ ហើយ​មិត្ត​របស់ខ្ញុំ​កំពុង​ហូរឈាម​។ នោះ​គឺជា​ពេលយប់ សង្ឃឹមថា​អ្នកផ្សេង​ទៀត​នឹង​យក​ករណីនេះ​ជាការ​ព្រមាន ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​បើកបរ​ពេលយប់ ជាពិសេស​ប្រសិនបើ​អ្នក​នៅ​ម្នាក់ឯង​។ ចែករំលែក​ការប្រកាស​នេះ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផង​» ។​

​ក្រុមការងារ​ព័ត៌មាន Khaosod បាន​ទាក់ទង​ជនរងគ្រោះ និង​សម្ភាស​ពួកនាង​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ នោះ​គឺ Jiraporn Parndang អាយុ ២១ ឆ្នាំ​និង​មិត្តភក្តិ​របស់​នាង​ឈ្មោះ Rattina Hirikokul អាយុ ២១ ឆ្នាំ​។ Jiraporn បាន​រងរបួស​ដោយ​ក្រុម​ក្មេង​ទំនើង​គប់​ដុំថ្ម​។ នារី​ទាំង​ពីរបាន​ប្រាប់​ឱ្យដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ១៨ ។ ហើយ​នៅពេលនោះ Rattina ជា​អ្នកបើក​ម៉ូតូ ខណៈ​ពួកនាង​ទើបតែ​ទិញ​សាច់​អាំង និង​បាយដំណើប​ពី​ផ្សារ ។​

​ខណៈ​គ្រោះថ្នាក់​កើតឡើង Jiraporn មាន​អារម្មណ៍​ឈឺ​ចុកចាប់​អួលៗ​នៅ​ទ្រូង ។ ប៉ុន្តែ ពួកនាង​មិន​សម្រេចចិត្ត​ឈប់​ម៉ូតូ​ទេ និង​ព្យាយាម​ជិះ​គេច​ពី​ទីកន្លែង​គ្រោះថ្នាក់ ដែល​ពួកក្មេង​ទំនើង​ដែល​កំពុង​រង់ចាំ ។ នៅពេល​ពួកគេ​មកដល់​ផ្ទះ Jiraporn បានដឹងថា​មាន​ដុំថ្ម​មួយ​នៅលើ​ខោ​របស់​នាង ហើយ​នាង​កំពុង​រងរបួស​ហូរឈាម​ផងដែរ​។​

​មិត្ត​ប្រុស​របស់​នាង​បាន​បើកឡាន​ត្រឡប់​ទៅ​តំបន់​នោះ​វិញ ប៉ុន្តែ​គ្មាន​នរណាម្នាក់​នៅ​ទីនោះ​ទេ​។ នារី​ទាំង​រងគ្រោះ​ទាំងពីរ​បាន​ទៅ​មន្ទីរពេទ្យ ហើយ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ន​ប៉ូលីស Lam Luk Ka នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០២០​។ បន្ទាប់ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​ចែកចាយ​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​ណែ​ត អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ផ្សេងទៀត​បានបង្ហាញ​ថា​ពួកគេ​ក៏ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​គប់​ដុំថ្ម​នៅ​ចំណុច Klong 8 នេះដែរ គឺ​នៅក្បែរ​វត្ត Don Yai ៕ សូម​ចែករំលែក​ព័ត៌មាន​នេះ ដល់​ជនជាតិ​ថៃ​ដទៃ​បាន​ប្រុងប្រយ័ត្ន​ផង​!!

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

spot_img
×