Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ថៃ កើន​ដល់​ជាង ៤០០​នាក់ ក្រោយ​អាជ្ញាធរ​រកឃើញ​អ្នក​ផ្ទុក​បន្ថែ​ម ជិត ១០០​នាក់​ទៀត

spot_img

​នៅ​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ចំនួន ៨៩​នាក់​បន្ថែមទៀត ដែល​វា​គឺជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត ហើយ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​កើន​ដល់ ៤១១​ករណី​។​

​លោក Taweesin Wisanuyothin អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថៃ បាន​និយាយថា ករណី​ឆ្លង​ថ្មី​ទាក់ទង​ទៅនឹង​ការឆ្លង​ដំបូងៗ ដែល​កើតចេញពី​កន្លែង​ប្រកួត​ប្រដាល់ កន្លែង​កម្សាន្ត និង​ព្រឹត្តិការណ៍​ប្រមូលផ្តុំ​បែប​សាសនា នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​ក្នុងចំណោម​អ្នក​ឆ្លង​សរុប មាន ៣៦៦​នាក់​កំពុង​ត្រូវ​ព្យាបាល ខណៈដែល ៤៤​នាក់​បាន​ជាះ​ស្បើយ​។ ចាប់តាំងពី​មានការ​ផ្ទុះ​នៃ​វីរុស​មរណៈ​នេះ​មក ថៃ​មាន​អ្នកជំងឺ​ម្នាក់​ប៉ុណ្ណោះ បាន​ស្លាប់​។​

​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃអាទិត្យ​ស្បែក​ទៅ រាល់​អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិ​ថៃ និង​បរទេស នឹងត្រូវ​មាន​លិខិត​សុខភាព​ជាមុនសិន មុនពេល​ពួកគេ​អាច​ចូល​ប្រទេស​ថៃ​បាន ដែល​វា​គឺជា​វិធានការ​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស COVID-19​។​

​ជនបរទេស​ណា​ដែល​ចង់​ចូល​លេង​ប្រទេស​ថៃ ត្រូវ​បង្ហាញ​លិខិត​សុខភាព​នៅ​កន្លែង​ត្រួត​ពិ​និ​ត ដើម្បី​បង្ហាញថា ពួកគេ​មិនមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×