Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហើប​ចេញ​រឿង​សម្ងាត់ ក្រោយ​ជំនួប​បិទទ្វារ រវាង​អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង អំពី​បញ្ហា​កូរ៉េខាងជើង​

spot_img

​ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី Trump ឧត្តមសេនីយ៍ H.R McMaster បាន​ទៅ​កាន់ San Francisco យ៉ាង​សម្ងាត់​ដើម្បី​ចូលរួម​ជំនួប​បិទទ្វារ​ជុំវិញ​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

Fox News បាន​ដកស្រង់​ប្រភព​មួយ​ចំនួន​ឲ្យដឹងថា អង្គប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ចុង​សប្តាហ៍​មុន​។ លោក Mc Master បាន​ជួប​ជាមួយ​បណ្តា​មន្ត្រី​មកពី​កូរ៉េខាងត្បូង និង​ជប៉ុន ក្នុងនោះ​មាន​នាយក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជប៉ុន Shotaro Yachi​។​

​របៀបវារៈ​ទាក់ទង​ដល់​ការ​ដែល​កូរ៉េ​ទាំង​២ ត​ភ្ជាប់​ទំនាក់ទំនង​។ ពួកគេ​ឯកភាព​គ្នា​ថា ការព្រមព្រៀង​ទាំងឡាយ​ពី​រឿង​ប្រតិភូ​កូរ៉េខាងជើង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Olympic Pyoegchang ប្រព្រឹត្តទៅ​នៅ​ខែ​កុម្ភៈ ២០១៨​នេះ គឺ​ដើម្បី​បង្វែ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ ពុំ​មាន​ប្រសិទ្ធភាព​អ្វី​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ របស់​ប្រទេស​នេះ​ទេ​។​

​ភាគី​ទាំង​៣ ឯកភាព​បន្ត​បង្កើន​សម្ពាធ​ដើម្បី​រដ្ឋកា​រលោក Kim Jong-Un បោះបង់​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់ក្រុង​ព្យុង​យ៉ាង​។​

​កាលពី​ខែ​មុន​នៅ​វេទិការ​មួយ​នៅ​កាលីហ្វ័​នីញ៉ា លោក Mc Master លើកឡើងថា ៖ លទ្ធភាព​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​កំពុង​មាន​កំណើន​ពី​១​ថ្ងៃ ទៅ​១​ថ្ងៃ ប្រសិនបើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ពុំ​ត្រូវបាន​ដោះស្រាយ​។​

​លោក Mc Master ប្រាប់​អ្នកកាសែត Bret Baier របស់ Fox News នៅ​វេទិការ​សន្តិសុខ​ការពារជាតិ Reagan នា​កាលីហ្វ័រ​នីញ៉ា​ថា ៖ “​ខ្ញុំ​គិតថា វា​កំពុង​លេចឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មានន័យ​ថា យើង​កំពុង​ស្ថិត​ក្នុង​ការប្រណាំង​ប្រជែង​មួយ​។ យើងខ្ញុំ​កំពុង​ស្ថិត​ក្នុង​ការប្រកួត​ប្រជែង​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕ សូ​យ​ន​

 

spot_img
×