Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​ព្រួយបារម្ភ​ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​លើក​ទី ២ នៅ​ចិន ក្រោយពេល​អ្នក​ឆ្លង​ពី​ខាងក្រៅ​កើនឡើង​ខ្លាំង​

spot_img

​ចិន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បានប្រកាសថា មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៤១​ករណី ដែល​សុទ្ធតែ​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ ខណៈដែល​ប្រជាជន​ចិន ជាច្រើន​នៅ​អា​មេ​រិច និង​អឺរ៉ុប បាន​ត្រឡប់​ចូល​ប្រទេស​វិញ​។

​ការចម្លង​វីរុស COVID-19 មកពី​ប្រភព​ខាងក្រៅ​ដ៏​ច្រើន​នេះ បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការផ្ទុះ​លើក​ទី ២ ខណៈដែល​ការផ្ទុះ​ដំបូង​កាលពី​ចុងឆ្នាំ​មុន​បាន​ស្រាក​ស្រា​ន​។​

​ការឆ្លង​ថ្មី​ចំនួន ៤១​ករណី​ក្នុងប្រទេស​ចិន សុទ្ធតែ​មកពី​បរទេស បណ្តាល​ឲ្យ​ការឆ្លង​សរុប​មកពី​ប្រភព​ខាងក្រៅ កើន​ដល់​ចំនួន ២៦៩​ករណី​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន នៅ​ថ្ងៃ​សៅរ៍​នេះ​។

​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ គឺជា​ចំណុច​ច្រកចូល​ដ៏​សំខាន់ នៃ​អ្នក​ទាំងអស់នោះ ដែល​ពួកគេ​មួយចំនួន​ជា​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស​។ ពួកគេ​បាន​ត្រឡប់មក​ប្រទេស​ចិន​វិញ ក្រោយពេល​សកល​វិទ្យាល័យ​ជាច្រើន នៅ​សហរដ្ឋ​អា​មេ​រិច និង​អឺរ៉ុប​ត្រូវបាន​បិទ ដោយសារតែ​វិបត្តិ​កូ​រ៉ូ​ណា​។​

​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ប្រទេស​ចិន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨១.០០៨​ករណី ខណៈដែល​អ្នក​ស្លាប់មាន​ចំនួន ៣.២៥៥​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×