Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់ ចែកចាយ​គ្រឿងញៀន ជាង​កន្លះ​គីឡូក្រាម

spot_img

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ដោយបាន​ឃាត់​ស្រី​ស្អាត​ម្នាក់ ដកហូត​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម នៅ​ចំណុច​ទល់មុខ​ផ្សារ​ដើម​គរ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ស្ដ្រី​សង្ស័យ ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន ឈ្មោះ ឃ​ន ស្រី​នាង អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ និង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) មាន​ទម្ងន់​សុទ្ធ​៥៩៨,៨១​ក្រាម​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ក​៧ ដឹកនាំ​ដោយ​លោក ស្រី សុវណ្ណ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោយ​ទទួលបាន​បញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​មានការ​សម្របសម្រួល​ពី លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×