Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​វិធានការ ដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​ចេញចូល នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិន​ហៀ​ប

spot_img

ខេត្តស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង បានស្នើ​ដល់​កងកម្លាំង មន្ត្រី​គយ និង​រដ្ឋាករ មន្ត្រី​ច​ត្តា​ឡី​ស័ក និង​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាលខេត្ត​ពាក់ព័ន្ធ ការដឹកជញ្ជូន​ទំនិញ​និង​ការធ្វើដំណើរ​ចេញចូល ឆ្លងកាត់​ព្រំដែន អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិន​ហៀ​ប ។​

​លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ដែលមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ពី​ស្ថានភាព នៃ​ការគ្រប់គ្រង​និង​ការពង្រឹង កិច្ច​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិន​ហៀ​ប ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កន្លងមក បាន​ខិតខំ​អនុវត្ត​តួនាទី ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ជាមួយនឹង​ភាគី​វៀតណាម ។

​លោក​អភិបាលខេត្ត ក៏បាន​ជម្រាបជូន​អំពី​វិធានការ របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាលខេត្ត បានដាក់​ចេញ​នាពេល​ថ្មីៗ​នេះ ដោយ​តម្រូវ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាម​គ្រប់​រូបភាព ដែល​បាន​ចូល​ជា​ធរមាន​រួចហើយ កាលពី​វេលា​ម៉ោង ២៣​និង​៥៩​នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ហើយ​ដែល​វិធានការ​នេះ ធ្វើឡើង​គ្មានអ្វី​ក្រៅពី​គោលបំណង បញ្ចៀស​នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​របៀបវារៈ​រួម របស់​ពិភពលោក តំបន់ ក៏ដូចជា​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ ។​

​ទន្ទឹមនេះ​ក្នុងនាម​ជា​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្ត លោក​អភិបាលខេត្ត បានស្នើ​ដល់​កងកម្លាំង មន្ត្រី​គយ និង​រដ្ឋាករ មន្ត្រី​ច​ត្តា​ឡី​ស័ក និង​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាលខេត្ត​ពាក់ព័ន្ធ នឹង​ការធ្វើដំណើរ​ចេញចូល ឆ្លងកាត់​ព្រំដែន រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ដោយឡែក​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម ត្រូវ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​សម្រួល និង​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​លំហូរ​ចរាចរ​ទំនិញ​នាំចេញ​-​នាំចូល ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ល្អប្រសើរ និង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​សហការ​រួម​គ្នា​ពង្រឹង​កិច្ច​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​វិធានការ​ការពារ ដែល​ណែនាំ​ដោយ​ច​ត្តា​ឡី​ស័ក ដូចជា​ការបាញ់​ថ្នាំ​កម្ចាត់​មេរោគ លើ​រថយន្ត​ដឹកទំនិញ​ជាដើម ហើយ​លោក​អភិបាលខេត្ត នឹង​ចាត់​មន្ត្រី​ច​ត្តា​ឡី​ស័ក និង​មន្ត្រី​បសុពេទ្យ មក​ប្រចាំការ​រហូតដល់​ស្ថានភាព នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល ដើម្បី​ចូលរួម​ពង្រឹង​អនុវត្ត​នូវ​វិធានការ​នេះ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×