Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បង្កើត​គណៈកម្មការ បង្ការ​និង​ទប់ស្កាត់​ជំងឺ កូ​វីដ -១៩

spot_img

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បង្កើត​គណៈកម្មការ បង្ការ​និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ -១៩ ( Covid-19 )​ដែល មាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​មាន​សមាសភាព អនុប្រធាន ចំនួន ១៨ រូប សមាជិក ចំនួន ១៦ រូប ។​

​បើតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក .) ជា​អនុប្រធាន និង​លោក​សេនីយ៍​ឯក លីវ សុ​ផា​ណា​រិ​ទ្ធ ប្រធាន​លេខាធិការដ្ឋាន នៃ គ​.​ប​.​ផ​.​ក . ជា​សមាជិក នៃ​គណៈកម្មការ បង្ការ និង​ទប់​ស្គា​ត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ( Covid -19 ) នៃ​ក្រសួងមហាផ្ទៃ​ផងដែរ ។​

​តាម​សេចក្ដីសម្រេច​របស់ ក្រសួងមហាផ្ទៃ ស្ដីពី ការបង្កើត​គណៈកម្មកា​រ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ កូ​វីដ​-១៩ នៃ​ក្រសួងមហាផ្ទៃ ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ថា គណៈកម្មការ​នេះ​មាន​តួនាទី ភារកិច្ច​ដូចខាងក្រោម ៖

​ទី​១-​រៀបចំ​ផែនការ​សកម្មភាព​រប​ស់​ក្រសួងមហាផ្ទៃ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ កូ​វីដ​-១៩​។​

​ទី​២-​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ដល់​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ក្រសួងមហាផ្ទៃ​ទាំងអស់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ កូ​វីដ​-១៩​។​

​ទី​៣-​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ក្រសួងមហាផ្ទៃ ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ កូ​វីដ​-១៩​។​

​ទី​៤-​បំពេញ​តួនាទី​ភារកិច្ច​តាម​ជំនាញ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចូលរួម​គាំទ្រ​ដល់​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩​។​

​និង​ទី​៥-​បំពេញការងារ​ចាំបាច់​ផ្សេងៗ​ទៀត​ទៅតាម​ស្ថានភាព​វិវត្តន៍ នៃ​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​សេចក្ដីសម្រេច​រប​ស់ ក្រសួងមហាផ្ទៃ ៖​

spot_img
×