Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្សារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវក​រទិញ លក់ដូរ​ជាធម្មតា ជាមួយគ្នា នឹង​ការ រៀបចំ​ពិធី​សាស្ត្រ​ក្នុង​បង្ការ​និង​ទប់ស្កាត់​ជំងឺ វីរុស​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖ ផ្សារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ក៏ដូចជា អាជីវក​រទិញ លក់ដូរ​ជាធម្មតា ជាមួយគ្នា​នោះ នៅតាម​បណ្តា​ផ្សារ​ទាំងនោះ ក៏បាន​រៀបចំ​ពិធី​សាស្ត្រ ក្នុង​បង្ការ​និង​ទប់ស្កាត់​ជំងឺ វីរុស​កូ​វីដ ១៩ ផងដែរ​។​

​ជាក់ស្តែង​នៅក្នុង​ផ្សារ​ដើម​គរ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ផ្សារ​ច្បារអំពៅ ផ្សារ​ធំថ្មី ផ្សារ​ចាស់ ផ្សា​របឹង​កេងកង ជាដើម នា​ព្រឹក​ថ្ងៃទី​២១ មីនា​២០២០​នេះ ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវក​រទិញ លក់ដូរ​ជាធម្មតា ជាមួយគ្នា​នោះ​ក្រុម​អាជ្ញាធរ ក៏ដូចជា​គណៈកម្មការ​ផ្សារ បានរៀបចំ​ពិធី​សាស្ត្រ​ក្នុង​
​បង្ការ​និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ វីរុស​កូ​វីដ ១៩ (COVID-19) ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​លោក គៀង ចក់ ប្រធាន​ផ្សារ​ដើម​គ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២១ មីនា​នេះ​ថា ផ្សារ​ដើម​គរ គឺជា​ផ្សារ​មួយ លក់ដូរ​បន្លែ ផ្លែឈើ​និង​គ្រឿង​ហូបចុក ហើយ​ខណៈដែល​មានការ​ផ្ទុះ​នូវ​ជំងឺ វីរុស​កូ​វីដ ១៩ (COVID-19) ដែល​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទូទាំង​ពិភពលោក ដូចជា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរនោះ សម្រាប់​ផ្សារ​ដើម​គ គឺមាន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ ជាធម្មតា​ទេ​។ ដោយឡែក​សម្រាប់​គណៈកម្មកា​រ​ផ្សារ ក៏បាន​រៀបចំ​វិធីសាស្ត្រ ក្នុង​ការបង្ការ​ទប់ស្កាត់ វីរុស​កូ​វីដ ១៩ (COVID-19) ផងដែរ​។ ដោយ​ក្នុង​មួយ​សប្តាហ៍ ក្រុមការងារ​ផ្សារ បាន​លាង​សម្អាត​ផ្សារ​ម្តង ហើយ​បើ​ក្តៅ​ខ្លាំង​យើង​បាញ់​សម្អាត​រហូតដល់​២​ដង ។ យើង​ក៏បាន​ដាក់​អាល់កុល​នៅតាម​ច្រកចេញចូល​ផ្សារ ចំនួន​១៣​ទីតាំង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​បាន​លាងដៃ ជាមួយគ្នានេះដែរ យើង​ក៏បាន​ធ្វើការ​ណែនាំ បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ពី​វិធីសាស្ត្រ នៃ​ការបង្ការ​ទប់ស្កាត់ វីរុស​កូ​វីដ ១៩ (COVID-19) នេះ​ផងដែរ​។​

​ដោយឡែក ក្រុមអាជីវករ​លក់​សាច់​បន្លែ​គ្រឿងទេស និង​អង្ករ ក្នុង​ផ្សា​របឹង​កេងកង លើកឡើងថា ការប្រកប​របរ​ទទួល​ទាន របស់​ពួកគាត់ លក់ដាច់​ជាធម្មតា ថែមទាំង​លក់ដាច់​ជាង​មុន​ផងដែរ ខណៈ​លោក​ប្រធាន​ផ្សា​ថា អីវ៉ាន់​ផ្សេងៗ មានការ​ថយចុះ​មិនសូវមាន​អ្នកទិញ និង​បាន​សំណូមពរ ឲ្យ​ម្ចាស់​តូប​ជួល​ជួយ​សម្រួល​តម្លៃ​ដល់​អ្នកលក់ កុំ​មានការ​ដំឡើងថ្លៃ​ក្នុង​លក្ខណៈ​មនោសញ្ចេតនា ។​
​យ៉ាងណា ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​អនាម័យ ខាង​គណៈកម្មការ​ផ្សារ ក្រៅពី​ណែនាំ​ឲ្យ​មានទឹក​អាល់កុល លាងដៃ នៅតាម​តូប​នីមួយៗ ថែមទាំង​បានដាក់​អាល់កុល សម្រាប់​លាងដៃ នៅតាម​ច្រកចេញចូល​ផ្សារ​ផងដែរ ។​

​ចំពោះ ផ្សារ​ធំថ្មី​វិញ នៅតែ​បើក​ជាធម្មតា មាន​ប្រជាជន​ភ្នំពេញ និង​ទេសចរណ៍ មកជា​ធម្មតា បើតាម​ការ​ឲ​ដឹង​ពីរ លោក សៅ លី​វន អនុប្រធាន​ផ្សារ​ធំថ្មី បានបញ្ជាក់​ចំនួន​ភ្ញៀវ​ថយចុះ​តិចតួច ហើយ​ផ្សារ ឲ្យ​អាជីវករ និង​ទេសចរណ៍ អនាម័យ​ជាប្រចាំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×