Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ បញ្ជាក់ថា មិន​មាន​ការផ្លាស់ប្តូរ​ស្ថានទូត​ទៅ​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ទេ ក្នុង​ឆ្នាំនេះ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ធ្វើ​ការបដិសេធ​ថា មាន​ការផ្លាស់ប្តូរ​ស្ថានទូត​អា​មេ​រិច​ក្នុង​ប្រទេស​អ៊ី​ស្រា​អ៊ែល ទៅ​កាន់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ក្នុងឆ្នាំនេះ ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល Benjamin Netanyahu និយាយថា គាត់​រំពឹងថា​នឹង​មាន​ការ​រើ​ស្ថានទូត​កើតឡើង​ក្នុង​ឆ្នាំនេះ​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៧​កន្លងទៅនេះ ប្រធានាធិបតី​បាន​ប្រកាស​ទទួលស្គាល់ ទីក្រុង​ជេ​រ៉ូ​សាឡឹម​ភាគ​ខាងកើត​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ឺស្រាអ៊ែល ហើយ​ការប្រកាស​បែប នេះ​របស់​ត្រាំ បាន​ធ្វើ​មាន​ការជំទាស់​យ៉ាងខ្លាំង​ពី​ប្រទេស​ពិភព​អារ៉ាប់​ទាំងអស់ ចំនែក​ប្រទេស សម្ព័ន្ធមិត្ត​របស់ អា​មេ​រិច​ភាគច្រើន​ក៏​ជំទាស់​ទៅ​នឹង​លោក​ត្រាំ​ផងដែរ​។

​កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច រិច ធៀ​ល័រសាន់ (Rex Tillerson) ធ្លាប់​បាន​បញ្ជាក់​មក ហើយ​ថា​មិន​មាន​ការផ្លាស់ប្តូរ​ស្ថានទូត​អា​មេ​រិច​ណាមួយ​កើតឡើង​ទេ​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​។​

​ជេ​រ៉ូ​សាឡឹម​គឺជា​ទឹកដី​ដ៏​ពិសិដ្ឋ និង​ជា​តំបន់​រស់នៅ​របស់​ជន​ជាតិ​កាន់សាសនា​អ៊ីស្លាម ជនជាតិជ្វី​ស និង​អ្នក​កាន់​សាសនា​យេស៊ូ​។ ប្រទេស​ប៉ាឡេ​ស្ទីន​ចង់បាន​ទីក្រុង​ជេ​រ៉ូ​សា​ឡឹម​ភាគ​ខាងកើត​ដើម្បី​បង្កើត​ជា​រដ្ឋធានី​នៅ​ថ្ងៃ​អ​នា​គត់​។ ទីក្រុង​នេះ ត្រូវបាន​ប្រទេស​អ៊ី​ស្រា​អ៊ែល​ដណ្តើម​យក​ក្នុងកំឡុង​សង្គ្រាម​អារ៉ាប់ និង​អ៊ី​ស្រា​អ៊ែល ក្នុង​ឆ្នាំ ១៩៦៧៕ សុភ័ក្ត្រ​

spot_img
×