Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បង្ក្រាប មេ​តា​ណុល​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​សហការ​ជានគរ​បាល​មូលដ្ឋាន បានធ្វើការ​ចុះបង្ក្រាប មេ​តា​ណុល​ក្លែងក្លាយ​។

​ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ចាន់ វ៉ាន​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រួម​នឹង​លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ចុះ​ដកហូត​អាល់កុល​ក្លែងក្លាយ មួយចំនួនធំ ដែល​នាំចូល​ខុសច្បាប់ នៅវេលា​ម៉ោង​៣​និង​៣០ រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ដែល​ស្ថិតនៅ​ទុក​មុខផ្ទះ​លេខ​២៤AEo នៅ​ចំណុច​ផ្លូវ​លេខ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អាល់កុល​ក្លែងក្លាយ​មួយចំនួនធំ​ត្រូវ បាន​ម្ចាស់​ឃ្លាំង​លួច​នាំចូល​ដោយ​ខុសច្បាប់ ។​

ក្រោយ​ការចុះ​ត្រួតពិនិត្យ ម្ចាស់​ទីតាំង​ខាងលើ និង មេ​តា​ណុល​ក្លែងក្លាយ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់ ។​

​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា វត្ថុតាង​ដែល​សារធាតុ​មេ​តា​ណុល ដែល​ដកហូត​ច្រកចូល​៧៥​កាន ១៩​ធុង​ស្មើនឹង​១​ធុង​ទម្ងន់ ១៦៣​គីឡូក្រាម  ​ប្រមាណ ៤ ២០០​លីត្រ សូម​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​សុខភាព ពីព្រោះ​មេ​តា​ណុល​គឺជា​ថ្នាំពុល​៕​ដោយ​៖​កូ​ឡាប​

spot_img
×