Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ជនជាតិ​បារាំង​២​នាក់ ផ្ទុក​ជំងឺ Covid-19 , ស្ត្រី​ពិការ​ជនជាតិ​អង់គ្លេស​ម្នាក់ ជាសះស្បើយ​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) ថ្មី លើ​ជនជាតិ​បារាំង​ចំនួន​២​នាក់​បន្ថែមទៀត នៅ​ព្រះសីហនុ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៥៣​នាក់​ហើយ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ ដែល​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ ត្រូវបាន​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​ដង ហើយ​គ្រូពេទ្យ នឹង​អនុ​ញ្ញា​ឲ្យ​គាត់​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃស្អែក​នេះ​។​

​នៅ​ខេត្ត​ព្រះសីហនុ ៖ ២​ករណី​ជា​ជនជាតិ​បារាំង គឺ​បុរស​ម្នាក់​អាយុ​៦៧​ឆ្នាំ និង​បុរស​ម្នាក់ទៀត​អាយុ​៨០​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​ក្នុង​ព្រះសីហនុ ទាំងអស់គ្នា ជា​ភ្ញៀវទេសចរ​មកដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០ ហើយ​គ្រោង​វិលត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​២១​ខែមីនា​នេះ​។ បុរស​ទាំង​២​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​៕​ដោយ​៖​កូ​ឡាប​

spot_img
×