Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ចោទប្រកាន់​រុស្សី​ថា ជួយ​កូរ៉េខាងជើង​ឲ្យគេ​ច​ផុតពី​ទណ្ឌកម្ម​

spot_img

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ចោទប្រកាន់​ប្រទេស​រុស្សី​ថា បាន​ជួយ កូរ៉េខាងជើង​ឲ្យគេ​ច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ ដែល​ដាក់​គំនាប់​លើ​របប​នេះ​ក្នុង​គោល បំណង​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​។

​លោក ត្រាំ ថ្លែង​នៅក្នុង​កិច្ច​សម្ពាសន៏​ជាមួយ​នឹងសារ​ព៌តមាន Reuters ដូច្នេះ​ថា “​រុស្សី​មិនបាន ជួយ​អ្វី​សោះ​ដល់​ពួកយើង​ជុំវិញ​បញ្ហា​កូរ៉េខាងជើង​”​។​

​ត្រាំ​ថ្លែងថា “​អ្វី​ដែល​ប្រទេស​ចិន​បាន​ជួយ​ពួក​យើង ប្រទេស​រុស្សី​បាន​បង្វែរ​វា​ទាំងអស់​។ ម្យ៉ាងទៀត ប្រទេស​រុស្សី​បាន​ប៉ះប៉ូវ​ដល់​អ្វី​ដែល​ប្រទេស​ចិន​បាន​កំពុង​ធ្វើ​”​។ ការ​ថ្លែង​បែប​នេះ​ចង់​សំដៅថា បើ​ចិន​ដាក់ទណ្ឌកម្ម​អ្វី​លើ​កូរ៉េខាងជើង រុស្សី​ជា​អ្នក​ជួយ​កូរ៉េខាងជើង​លើ​បញ្ហា​នោះ​។​

​នេះ​គឺជា​ការរិះគន់​ដ៏​កំរ​ដល់​ប្រទេស​រុស្ស ខណៈ​ដែល​លោក​លើក​សរសើរ​ចិន​ពី​ការអនុវត្ត​ទណ្ឌកម្ម​របស់​
​សហគមន៍​អន្តរជាតិ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​ឲ្យ​កាន់តែ​ខ្លាំង​លើ​ប្រទេស​កូរ៉េខាងជើង​។​

​ការរិះគន់​រុស្សី​របស់​ត្រាំ ទំនងជា​ចង់​សំដៅ​ទៅ​លើ​ការ​រាយ​ការណ៏​ដែលថា កប៉ាល់​ដឹក​ប្រេង​របស់​រុស្សី បាន​ជួយ​ផ្ទេរ​ប្រេង​ដល់​កប៉ាល់​កូរ៉េខាងជើង​នៅ​កណ្តាល​សមុទ្រ​កាលពីពេល​ថ្មីៗ​នេះ​៕ សុភ័ក្ត្រ​

spot_img
×