Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​៖ សារព័ត៌មាន Amarin News របស់​ថៃ ចុះផ្សាយ​ព័ត៌មាន​ខុសពី​ការពិត ហើយ​បានកែតម្រូវ និង​សូមទោស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក បានប្រកាសថា សារព័ត៌មាន Amarin News របស់​ថៃ បាន​ចុះផ្សាយ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់ របស់​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ខុស​ន័យ​ទាំងស្រុង ហើយ​សារព័ត៌មាន Amarin News របស់​ថៃ បានកែតម្រូវ និង​សូមទោស​។ ស្ថានទូត​កម្ពុជា បាន​បញ្ជូន​លិខិតតវ៉ា និង​ស្នើ​ឲ្យ​មានការ​កែសម្រួល​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ក្នុង​ផេ​ក​នេះ​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក (Royal Embassy of Cambodia in Bangkok) នៅ​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ បានចេញ​ប្រកាស​ព័ត៌មាន​មួយ​ថា នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ សារព័ត៌មាន Amarin News របស់​ថៃ បានកែតម្រូវ និង​សូមទោស ដែល​បាន​ដកស្រង់​ពី​អត្ថបទ​របស់​សារព័ត៌មាន Khmer Times (​បាន​ចុះផ្សាយ​ពី​ការជូនដំណឹង​របស់​ស្ថានទូត​) និង​បកប្រែ​យកទៅ​ចុះ​បន្ត​ខុសពី​អត្ថន័យ​ដើម​ទាំងស្រុង ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់ របស់​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ បន្ទាប់ពី​ស្ថានទូត​បាន​បញ្ជូន​លិខិតតវ៉ា និង​ស្នើ​ឲ្យ​មានការ​កែសម្រួល​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ក្នុង​ផេ​ក​នេះ​”​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់ថា ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ សូម​បងប្អូន​ពលករ សិស្ស និស្សិត និង​អាជីវករ ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅក្នុង​ប្រទេស​ថៃ មេត្តា​ចូលរួម​សហការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​(​ថៃ​) បើ​មិនមាន​ភាពចាំបាច់ សូមមេត្តា​ចៀសវាង​ការធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ទាំងនេះ​។ ទន្ទឹមនេះដែរ បងប្អូន​ពលរដ្ឋ​ខ្មែរ ដែលមាន​បំណង​ចូលមក​ប្រទេស​ថៃ សូមមេត្តា​តាមដាន​ព័ត៌មាន ស្តីពី​វិធានការ​នានា របស់​ប្រទេស​ទាំង​២ ឲ្យ​បានច្បាស់លាស់ និង​ពិចារណា​ឲ្យ​ហ្ម​ត​ចត់ មុន​សម្រេច​ធ្វើដំណើរ​៕​ដោយ៖កូឡាប

spot_img
×