Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាពាហ៍ពិពាហ៍សម័យកូវីដ-១៩! កូន​កំលោះ​​កូនក្រមុំ អ្នក​កំដរ​​តម្រូវ​ឲ្យ​ពាក់​​ម៉ាស់ ខណៈ​សាច់​ញាតិ និង​ភ្ញៀវ​ចូល​រួម​មុខ​ទទេ​ស្អាត អត់​យល់? (វីដេអូ)

spot_img

​គិត​ត្រឹម​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ តួលេខ Covid-19 បន្ថែម​២​ករណី​ទៀត (៥១+២) កើនឡើង​សរុប​ចំនួន ៥៣ នាក់ ហើយ ។ ទន្ទឹមនេះ ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ពលរដ្ឋ​ខ្មែរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​វិធានការ​ការពារ​ការឆ្លង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 ជាមួយ​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ លាងដៃ​នឹង​ឲ្យ​ស្អាត​ជាពិសេស​ជាមួយ​ទឹក​អាល់កុល​ម ។​

​យ៉ាងណាមិញ ស្រប​ពេលដែល​សាលារៀន រោងភាពយន្ត ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ KTV ជាដើម ត្រូវបាន​បិទ​ទូទាំងប្រទេស​នោះ គេ​ក៏​សង្កេតឃើញថា កម្ម​ពិធី​ផ្សេងៗ ជាពិសេស​មង្គលការ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​រំសាយ ឬ លុបចោល​ទៅវិញ​ជា​ហូរហែ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ។​

​ទោះយ៉ាងណា ក៏​នៅមាន​កម្ម​ពិធីបុណ្យ ឬ ពិធីមង្គលការ​ដទៃទៀត នៅតែ​បន្តធ្វើ​ជាធម្មតា បើទោះជា​មិន​រំពឹងថា​មាន​ភ្ញៀវ​មក​ចូលរួម​ច្រើនយ៉ាង​ណាក៏ដោយ ។ ដោយឡែក សម្រាប់​មង្គលការ​មួយគូ​នេះ​វិញ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មើលទៅ​គួរ​ឲ្យ​ស្រណោះ​ជាខ្លាំង ខណៈ​បានឃើញ​កូនកំលោះ​កូនក្រមុំ និង​អ្នក​កំដរ​ទាំងសងខាង តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា​តែម្តង ។ មែនហើយ គ្រប់គ្នា​ជាពិសេស​គូ​ស្វាមីភរិយា គឺ​ពិតជា​ចង់ឃើញ​នូវ​រូប​សម្រស់​ពិសេស​មុខមាត់​របស់ខ្លួន​ខ្លាំងណាស់ ថា​តើ​សម្រស់​ស្អាត​យ៉ាងណា ពេល​តប់​តែង​ជា​កូនកំលោះ​ក្រមុំ ព្រោះថា​មួយ​ជាតិ​មានឱកាស​ការ​ម្តង​។ តែ​ជា​អកុសល Covid-19 បានធ្វើ​ឲ្យ​ពួកគេ​មានការ​សោកស្តាយ និង​ចងចាំ​ថ្ងៃនេះ​ពុំ​អាច​បំភ្លេចបាន ។

ទោះ​យ៉ាង​ណា​ ​មាន​សំណួរ​មួយ​បាន​ចោទ​ឡើង​ថា ហេតុ​អ្វី​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​តែកូន​កំលោះ​កូន​ក្រមុំ​ និង​អ្នកកំដរ ហាក់​ដូច​ជា​ពួកគេ​ជា​អ្នកផ្ទុក​ជំងឺ​កូវីដ-19 អ៊ីចឹង ខណៈ​​អ្នកផ្សេង​ជា​ពិសេស​សាច់​ញាតិ​ ឬ ភ្ញៀវ​ចូល​រួម​ ពុំត្រូវ​បានឃើញ​ពាក់ម៉ាស់នោះទេ ឬ មួយពួកគាត់​ស្ម័គ្រ​ពាក់​ដើម្បី​ឲ្យប្លែក? ៕ ដោយ​៖ លឹម ហុង

spot_img
×